កុំប្រហែស! អ្នកប្រើ Telegram បើលោតសារបែបនេះកុំចុចផ្តេសផ្តាសប្រយ័.ត្នមានបញ្ហា
ធី ស្រីល័ក្ខJULY 7 20251.5 K views

មួយរយៈចុងក្រោយនេះមានកករណីឆរបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ធ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៌មាននៅក្នុងនោះ។ហើយតាមរយៈការផ្ញើរសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជនអនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាសារដែលបងប្អូនគួរប្រយ័ត្ន

១.ក្បួនឆបោកបន្លំ Phishing

កាលពីកន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ពេលនេះមានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យគណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចផ្ញើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ចាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។

២. បោកប្រាស់តាមរយៈការប្រើប្រាស់និមិ្មត្តសញ្ញា

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូបសញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគនោះដោយបានលុយរាប់ពាន់ផងដែរ។

ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។

៣. ប្រើលីងបញ្ឆោត

អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅ​កាន់​សារ​ទូរស័ព្ទ​ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។

គួរបញ្ជាក់ថា អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់​ ខាងលើឬដំណរ​ភ្ជាប់​ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia