ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញបញ្ជីអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់ប្រទេសចំនួន ៤៣ រួមទាំងកម្ពុជា ដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ចេញអត្រាការប្រាក់ខ្ពស់ជាងគេ និងដាក់សម្ពាធទៅលើធនាគារកណ្ដាលអាមេរិក (Fed) ឲ្យបន្ថយអត្រាការប្រាក់។
លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី០១ ខែកក្កដា យ៉ាងដូច្នេះថា៖ «អ្នកគួរតែបន្ថយអត្រាការប្រាក់ឱ្យបានច្រើន។ ប្រាក់រាប់រយពាន់លានដុល្លារកំពុងត្រូវបានបាត់បង់»។ លោកបានទាមទារឲ្យ Fed បន្ថយអត្រាការប្រាក់ឲ្យតិចទៅក្នុងកម្រិត ១% ឬ ២% ដើម្បីជួយសេដ្ឋកិច្ចជាតិ។
យ៉ាងណាមិញ ប្រធានាធិបតីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News ដោយបានលើកឡើងថា អត្រាការប្រាក់ខ្ពស់បានធ្វើឲ្យការខ្ចីប្រាក់សម្រាប់វិស័យអចលនទ្រព្យ និងអាជីវកម្មជាពិសេសសម្រាប់សហគ្រាសតូច និងមធ្យម នៅសហរដ្ឋអាមេរិក ក្លាយជាបញ្ហាធ្ងន់ធ្ងរ និងរារាំងការរីកចម្រើនសេដ្ឋកិច្ច៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook