ល្អណាស់! ក្រុមហ៊ុនជប៉ុន នឹងកែច្នៃសំរាម អំបែងដប នៅកម្ពុជា ដើម្បីផលិតជាសម្ភារៈប្រើប្រាស់
ធី ស្រីល័ក្ខJULY 2 202514 views

ក្រុមហ៊ុន GOMI RECYCLE110 CO., LTD ដែលជាក្រុមហ៊ុនជប៉ុន មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់នៅកម្ពុជា បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននិងមានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបានសូម្បីនៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ាស៊ីនកែច្នៃសំរាមស្តង់ដារជប៉ុននេះ នៅតាមស្រុកមួយនៃខេត្តជាតំបន់គោលដៅ ជាការសាកល្បងជាមុនសិន រួចចាំបន្តឱ្យបានពេញក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យខ្ពស់។

1

ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ដែលសិស្សានុសិស្សប្រមូលបានពីយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" ឱ្យក្រុមហ៊ុនយកទៅកែច្នៃ។ ចំណែកថវិកាដែលបានពីការលក់ផលិតផលកែច្នៃនឹងត្រូវយកមកឧបត្ថម្ភគាំទ្រការសិក្សារបស់សិស្ស-និស្សិតនៅតាមសាលាជនបទ។

2

គួរជម្រាបថា ការវិនិយោគក្នុងការកែច្នៃសំរាមប្លាស្ទិកនៅតាមតំបន់ឆ្ងាយៗនេះ គឺស្របតាមអនុសាសន៍ និងវត្ថុបំណងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញឱ្យកម្ពុជាស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឈានឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia