ធនាគារប្រ៊ីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ប័ណ្ណVisa ធនាគារប្រ៊ីដ
Daneth MechJULY 2 2025

Photo 2025 07 02 16 34 47

រាជធានីភ្នំពេញ៖ ធនាគារប្រ៊ីដ Plaza Premium Lounge, សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។  ​​

កិច្ចសហប្រតិបត្តិការនេះ​​ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិងកំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។​ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកកម្ពស់ហេដ្ឋារចនាសម្ព័នការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់​ផ្ទាល់ខ្លួន ការផ្តល់ជូននូវ​ឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវា​ហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យ​ទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ។​

Photo 2025 07 02 16 34 48 (2)

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥ Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និង  ផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព​ និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា  Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge។“​

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា។ លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ​៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ដើម្បីស្នើរកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨​ ២០២​ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា ​បានឱ្យដឹងថា “កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន។ តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa យើងកំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។”

 Photo 2025 07 02 16 34 47

BRIDGE Bank Strategic Partnership with Premium Benefits to Elevate Cardholders Experience

Phnom Penh: BRIDGE Bank, Plaza Premium Lounge, Shangri-La Global Network (Shangri-La), and Singapore Medical Center (SGMC) have entered into a strategic partnership through a Memorandum of Understanding (MoU) to enhance the card payment experience and offer cardholders a unique blend of convenience, wellness, and lifestyle privileges.

This strategic partnership signifies a pivotal advancement in consumers’ payment experience towards a fully integrated digital economy. By aligning the BRIDGE Visa card with key global brands, this initiative not only enhances the access to global payment infrastructure but also redefines the cardholder experience through a seamless blend of creativity and innovation, convenience, and exclusivity. It supports the shift toward a cashless society by offering a curated suite of global privileges – from premium travel access and wellness benefits to luxury hospitality empowering users with greater financial flexibility and lifestyle freedom wherever they go.

In a brief statement, BRIDGE Bank’s CEO, Mr. Richard Liew, commented, “We are delighted to partner with Plaza Premium Lounge, Shangri-La and Singapore Medical Center to deliver a payment card that provides real value in travel comfort, health security and luxury hospitality to our customer worldwide. With Plaza Premium Lounge access, customers can enjoy up to 8 complimentary visits per year, or unlimited access for BRIDGE Visa Reserve card, at over 80 lounges across the globe.”

As a BRIDGE Bank cardholder, you are entitled to an annual health checkup at Singapore Medical Center (SGMC), a leading institution renowned for its excellence in preventive healthcare and medical services. Additionally, you will have access to Shangri-La Hotels and Resorts' exclusive lifestyle rewards program, which offers a range of global travel privileges and luxury hospitality experiences. You can also enjoy a 15% discount on room rates and dining at the five-star Shangri-La Hotel in Phnom Penh, Cambodia," Richard added.

To apply for the card, customers are encouraged to visit one of our branches whish is nearest to you and meet our expert who will warmly welcome and guide you through the process, or contact via 098 202 999 operate as 24/7 services.

Lisa Sargent, Visa Country Manager for Cambodia, added, “This collaboration demonstrates our shared commitment to deliver value to consumers beyond everyday transactions. By leveraging Visa’s global payment network, we are enhancing cardholders’ experiences with seamless access, convenience, and exclusive benefits – both in Cambodia and around the world.”

About BRIDGE Bank

BRIDGE Bank provides a comprehensive range of banking products, such as loan services, including home, automotive, personal, and business loans, as well as deposit services and payroll and remittance services and card payment services.

BRIDGE Bank’s vision and mission are “to be your preferred financial partner of today and generations to come” and “to provide financial services you can trust through our global service standards, making banking simple and secure.”

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia