យុវត្តី Kathryn Bernardo គឺជាតារាសម្តែងស្រីជនជាតិហ្វីលីពីនដ៏មានប្រជាប្រិយភាពមួយរូប ទាំងក្នុងប្រទេសកំណើត និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលបងប្អូនខ្មែរភាគច្រើនស្គាល់ថាជាតួអង្គឈ្មោះ Mara ក្នុងរឿងភាគទូរទស្សន៍ Mara Clara។
ក្រៅពីសមត្ថភាព និងឥទ្ធិពលក្នុងវិស័យសិល្បៈ កញ្ញា Kathryn Bernardo គឺជាសេដ្ឋីលាក់មុខ ដែលត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិរហូតដល់ទៅ ១៤៥លានដុល្លារឯណោះ គិតត្រឹមចុងឆ្នាំ២០២៣នេះ ចេញផ្សាយដោយគេហទំព័រ Celebrity Net Worth។ លើសពីនេះ កញ្ញា Kathryn ក៏ជាតារាតម្តែងហ្វីលីពីនតែម្នាក់គត់ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តធំៗចំនួនពីររកចំណូលបានជិត ១៥លានដុល្លារ។
គួរជម្រាបផងដែរថា យុវត្តី Kathryn Bernardo កើតថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៦ នៅទីក្រុង Cabanatuan ក្នុងហ្វីលីពីន ដែលមានឪពុកឈ្មោះ Teodore Bernardo និងម្តាយឈ្មោះ Luzviminda រួមទាំងមានបងប្អូនបង្កើតចំនួន៣នាក់ ខណៈនាងគឺជាកូនពៅ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)