បេក្ខភាពថ្មី លោកស្រី Kamala Harris ត្រៀមខ្លួនជាប់ឆ្នោតរួចជាស្រេច និងពោលទាំងជឿជាក់បែបនេះ
Kan DaraJULY 22 2024455 views

ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden បានប្រកាសដកខ្លួនចេញពី បេក្ខភាពបោះឆ្នោតអាណត្តិថ្មី ដោយលើកលោកស្រី Kamala Harris ជាបេក្ខជនឈរឈ្មោះជំនួសវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Time of India ចុះនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមជាបេក្ខភាពថ្មី លោកស្រី Kamala Harris បានលើកឡើងកាលពីម្សិលមិញ យ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលទទួលបានឱកាសដ៏អស្ចារ្យនេះពីប្រធានាធិបតី និងឈ្នះការតែងតាំងក្នុងគណបក្សប្រជាធិបតេយ្យ»។ លោកស្រីបានបន្ថែមទៀតថា៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ និងសង្គមជាតិរបស់យើង ដើម្បីកម្ចាត់លោក Donald Trump និងរបៀបវារៈគម្រោងដ៏ធំរបស់គាត់សម្រាប់ឆ្នាំ២០២៥»

គួរជម្រាបផងដែរថា លោកស្រី Kamala Harris បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ គឺជាអនុប្រធានាធិបតី ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិកភាគច្រើន រួមទាំងត្រូវបានគេរំពឹងថា ជាបេក្ខភាពដ៏លេចធ្លោបំផុតមួយរូប ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឡើងនៅខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia