សោកស្ដាយ! ភោជនីយដ្ឋានបណ្ដែតទឹកធ្លាប់ទទួលភ្ញៀវជាង៣០លាននាក់ ត្រូវបានលិចទៅក្នុងសមុទ្រ
Bunthoeun KoemJUNE 22 20221.9 K views

ភោជនីយដ្ឋានបុរាណដ៏ចំណាស់មួយរបស់ហុងកុងដែលមានឈ្មោះថា Jumbo Floating Restaurant ត្រូវបានលិចនៅសមុទ្រចិន​ ខាងត្បូងក្នុងជម្រៅជាង ១​.០០០ ម៉ែត្រ​ ខណៈពេលដែលកំពុងអូសសណ្ដោងចេញពីទីក្រុងដើម្បីប្តូរទីតាំងថ្មី។​ សម្រាប់ការប្តូរទីតាំងនេះដែរក៏ព្រោះតែខ្លួន​កំពុង​ស្វែងរក​ម្ចាស់​ថ្មី និង​កន្លែង​ដែល​មាន​តម្លៃពន្ធ​ថោកជាងនេះ។  

បើយោងតាមសារព័ត៌មានបរទេស CNN បានឱ្យដឹងនៅថ្ងៃទី ២២​ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ភោជនីយដ្ឋានបណ្ដែតទឹកនេះ មានកម្ពស់ ៣ ជាន់ដែលផ្នែកខាងក្រៅរចនាបថបែបវិមានអធិរាជចិន ហើយត្រូវបានទូកអូសទៅឆ្ងាយកាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីចតនៅដែនទឹកភាគនិរតីរបស់ទីក្រុងហុងកុង អស់រយៈពេលជិតកន្លះសតវត្សរ៍។ ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយអំពីការលិចនេះនោះទេ។

ប្រភពដ៏ដែលបានបន្ថែមថាភោជនីដ្ឋាននេះត្រូវបិទជិត ៣ ឆ្នាំមកហើយក៏ព្រោះតែការរាតត្បាតនៃជំងឺ កូវីដ ១៩​  ដោយម្ចាស់ភោជនីដ្ឋាន បានប្រកាសកាលពីខែ មីនា ឆ្នាំ ២០២០ កន្លងទៅនេះថាខ្លួនបានខាតបង់ទឹកប្រាក់ជាង ១៣ លានដុល្លារ។

គួរបញ្ជាក់ផងដែរថាភោជនីយដ្ឋានអណ្ដែតទឹក Jumbo Floating Restaurant  ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៦។ នៅក្នុងអំឡុងពេលបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ភោជនីដ្ឋាន Jumbo ទទួលបានភ្ញៀវជាង ៣០ លាននាក់ក្នុងនោះក៏មានវត្តមានរបស់ ម្ចាស់ក្សត្រី អេលី  ហ្សាបេត ទី២ (Queen Elizabeth II) នៃប្រទេសអង់គ្លេស និង អតីតប្រធានាធិបតីអាមេរិក Jimmy Carter ព្រមទាំងជនល្បីល្បាញជាច្រើនទៀតផងដែរ ៕

អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ

Jumbo Floating Restaurant Capsizes after Being Towed from Hong Kong Port 3

Jumbo Kingdom

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia