ក្រុមហ៊ុន Swisse ប្រចាំប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Beauty Glo បានរួមសហការគ្នាក្នុងការ បើកសម្ភោធជាផ្លូវការ ក្រុមហ៊ុនតំណាង Swisse ប្រចាំប្រទេសកម្ពុជា ដែលនឹងនាំចូលផ្តាច់មុខនូវផលិតផលមានគុណភាពខ្ពស់ដាច់គេ។ នេះជាភាពអបអរកិច្ចសហការដ៏អស្ចារ្យ ក៏ដូចជាការបើកជំពូកថ្មីមួយសម្រាប់ការធ្វើការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា។
ពិធីបើកសម្ភោធជាផ្លូវការ ក្រុមហ៊ុន Swisse ប្រចាំប្រទេសកម្ពុជានេះបានប្រព្រឹត្តឡើងនារាត្រីថ្ងៃថ្ងៃព្រហស្បតិ៍ទី២៦ ខែកញ្ញា នៅសណ្ធាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ ពិធីបើកសម្ភោធដ៏ឱឡារិកនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Rebecca Ball ឧត្តមស្នងការពាណិជ្ជកម្មវៀតណាម និងកម្ពុជា អូស្ត្រាលី ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Nick Mann នាយកប្រតិបត្តិប្រចាំតំបន់របស់ H&H Group អូស្ត្រាលី នូវែលសេឡង់ និងអាស៊ី Lavender Liu អ្នកគ្រប់គ្រងប្រចាំតំបន់នៃ Swisse តំបន់អាស៊ី លោកជំទាវ សាន កុសល នាយកប្រតិបត្តិនៃក្រុមហ៊ុន Beauty Glo និងតំណាងក្រុមហ៊ុន Swisse ប្រចាំប្រទេសកម្ពុជា អ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ដើម្បីជាកិច្ចអបអរក្នុងការចាប់ផ្តើមពីធីនេះ ក៏មានការបង្ហាញផ្ទាំងទស្សនិយភាពរបាំគ្រុឌ ដែលញ៉ាំងឱ្យបិរិយាកាសកាន់តែពិសេស និងអមដោយសុន្ទរកាថាស្វាគមន៍ដោយគណធិបតី ការបើកបង្ហាញពិសេសពីផលិតផលថ្មី BrightSkin+ ការសម្តែងដូរតន្ត្រី និងបិទបញ្ចប់ដោយការចាប់រង្វាន់ផ្សងសំណាង។
លោកជំទាវ សាន កុសល នាយកប្រតិបត្តិនៃក្រុមហ៊ុន Beauty Glo និងក៏ជាតំណាងក្រុមហ៊ុន Swisse ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ « BeautyGlo គឺមិនត្រឹមតែជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ និងសុខភាពប៉ុននោះទេ ប៉ុន្តែពួកយើងមានគោលដៅក្នុងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនកម្ពុជា។ នេះហើយក៏ជាមូលហេតុដែលពួកយើងសម្រេចនាំចូលផ្តាច់មុខផលិតផល Swisse ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ពីព្រោះពួកយើងជឿជាក់ពីគុណភាពនៃផលិតផលដែលនឹងជួយឱ្យប្រជាជនយើងគ្រប់គ្នាមានជីវិតដែលសមប្រកប និងមានសុខភាពល្អមាំមួន។»
Swisse Wellness គឺមានប្រវត្តិល្បីល្បាញជាយូរណាស់មកហើយ សម្រាប់ឧត្តមភាព ការប្តេជ្ញាចិត្តក្នុងការខិតខំស្រាវជ្រាវ និងការផលិតផលិតផលដែលមានគុណភាពខ្ពស់ សម្រាប់សុខភាពនិងសុខុមាលភាពមនុស្សគ្រប់រូប។ ផលិតផលរបស់Swisse រួមមាន វីតាមីន អាហារបំប៉ន និងផលិតផលថែរក្សាសម្រស់ ដែលត្រូវបានផលិត ឡើងដើម្បីបំពេញនូវតម្រូវការ និងភាពចាំបាច់សម្រាប់សុខភាពនិងសុខុមាលភាពរបស់មនុស្សគ្រប់វ័យ។
អ្វីដែលធ្វើឱ្យផលិតផល Swisse Wellness ល្អដាច់គេនោះគឺការប្តេជ្ញាចិត្តក្នុងការរុករកនូវគ្រឿងផ្សំពីជុំវិញពិភពលោក ដោយការផ្តោតសំខាន់លើគុណភាព និងប្រសិទ្ធភាពរបស់គ្រឿងផ្សំនីមួយៗដើម្បីឱ្យត្រូវតាមគោលការណ៍ស្តង់ដារអន្តរជាតិ។ ដូចនះដែរគ្រប់អតិថិជនរបស់ផលិតផលSwisse គឺធានាបានថានឹងទទួលបាននូវផលិតផលដែលល្អបំផុតសម្រាប់សុខភាពខ្លួន។
លោក Nick Mann នាយកប្រតិបត្តិ នៃ H&H Group ប្រចាំតំបន់អូស្ត្រាលី នូវេហ្សេឡង់ និងអាស៊ីបានថ្លែងថា៖ « បេសកកម្មរបស់យើងនៅ H&H Group គឺជួយឱ្យមនុស្សរាប់លានអ្នកទូទាំងពិភពលោកមានសុខភាពល្អ និងរស់នៅប្រកបដោយក្តីរីករាយ។ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការបើកសម្ភោធជាផ្លូវការផលិតផល Swisse មកកាន់ប្រទេសកម្ពុជា។ សម្រាប់ Swisse គឺពួកយើងខិតខំប្រឹងប្រែងក្នុងការរុករកទូទាំងពិភពលោកនូវគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃបំផុតសម្រាប់យកមកផលិតជា វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នដែលល្អដាច់គេទូទាំងពិភពលោក។»
លោកបានបន្ថែមថា៖ « ពួកយើងដឹងពីតម្រូវការពិសេសរបស់ប្រជាជនកម្ពុជាក្នុងការថែទាំសុខភាព ហើយពួកយើងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូររបស់យើង Beauty Glo សម្រាប់ការ បំពេញរាល់តម្រូវការទាំងនេះ។ ផលិតផលរបស់ Swisse ក៏ត្រូវបានទទួលស្គាល់ដោយ ថាមពល ភាពរស់រវើក និងភាពល្បីល្បាញ ដូចនេះហើយពួកយើងពិតជារំភើបក្នុងការនាំយកផលិតផល Swisse មកកាន់ទីផ្សារប្រទេសកម្ពុជា។ »
Swisse Wellness ប្តេជ្ញាចិត្តខ្ពស់ចំពោះការអនុវត្តប្រកបដោយចីរភាព និងក្រមសីលធម៌ខ្ពស់។ ក្រុមហ៊ុនបានធ្វើការយ៉ាងហ្មត់ចត់ក្នុងការកាត់បន្ថយឱ្យបានតិចបំផុតនូវកាកសំណល់បរិស្ថាន និងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដែលពួកគេបានជ្រើសរើសចំរាញ់សម្រាប់គ្រឿងផ្សំរបស់ខ្លួន។ ការជ្រើសយកផលិតផល Swisse មិនត្រឹមតែជាជម្រើសដ៏ល្អសម្រាប់សុខភាពលោកអ្នកប៉ុននោះទេ ប៉ុន្តែក៏ជាចួលរួមចំណែកដល់និរន្តភាព និងការលើកកម្ពស់សុខភាពប្រជាជនទូទាំងពិភពលោក។
ចាប់ផ្តើមដំណើរឆ្ពោះទៅរកសុខភាពដ៏ថ្លៃថ្លាជាមួយ Swisse កម្ពុជា ដែលជាការរួមបញ្ចូលគ្នារវាងគុណភាព និរន្តរភាព និងសុខុមាលភាព ។ អបអរសាទរចំពោះអនាគតដ៏ភ្លឺស្វាង និងដើម្បីប្រជាជនមានសុខភាពល្អ។
អំពី Swisse
Swisse គឺជាម៉ាកយីហោ វីតាមីន អាហារបំប៉ន និងផលិតផលថែរក្សាស្បែក ដែលត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩៦៩ មានទីស្នាក់ការនៅទីក្រុងមែលប៊ន ប្រទេស អូស្ត្រាលី ហើយបច្ចុប្បន្នជាផ្នែកមួយនៃក្រុមហ៊ុន Health & Happiness នៃទីក្រុងហុងកុង។ ក្នុងនាមជាម៉ាកយីហោដែលគួរឱ្យទុកចិត្តបំផុត និងអ្នកឈានមុខគេក្នុងប្រទេសអូស្ត្រាលី Swisse ខិតខំស្វះស្វែងក្នុងការរុករកនូវគ្រឿងផ្សំដែលល្អបំផុត និងមានសារធាតុចិញ្ចឹមខ្ពស់ ដោយផ្អែកលើរូបមន្តវិជ្ជាសាស្ត្រ និងប្រពៃណី។ ផលិតផលរបស់Swisse រួមមាន វីតាមីន អាហរបំប៉ន និងផលិតផលថែរក្សាសម្រស់ ដែលត្រូវបានផលិត ឡើងដើម្បីបំពេញនូវតម្រូវការ និងភាពចាំបាច់សម្រាប់សុខភាពនិងសុខុមាលភាពរបស់មនុស្សគ្រប់វ័យ។