កុមារគឺងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ មិនថានៅក្នុងផ្ទះ ឬនៅខាងក្រៅនោះទេ មូលហេតុដោយសារតែសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និងប្រព័ន្ធភាពស៊ាំនៅខ្សោយ។ យ៉ាងណាដើម្បីការពារសុខភាពកុមារពីការបំពុលខ្យល់នេះ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក៏បានបង្ហាញពីវិធីការពារមួយចំនួនដែលឪពុកម្ដាយគ្រប់រូបត្រូវធ្វើផងដែរ។ ដោយនៅក្នុងនោះរួមមាន៖
២. វិធីការពារកុមារពីការបំពុលខ្យល់ខាងក្នុងផ្ទះ
- ពេលចម្អិនអាហារ សូមបើកបង្អួច ប្រើកង្ហារបឺតផ្សែង ឬ ចម្អិននៅ ខាងក្រៅផ្ទះ បើសិនជាអាច
- ពេលចម្អិនអាហារ សូមប្រើចង្ក្រានអគ្គិសនី ឬ ហ្គាសធម្មជាតិ បើសិនជាអាច
- កុំដុតទៀន ឬ ធូប ដែលបន្ថែមសារធាតុពុលដល់ខ្យល់ និងឲ្យស្ត្រី មានផ្ទៃពោះ និងកុមារនៅឆ្ងាយពីផ្សែង
- បើសិនជាអាច សូមដំឡើង ឬ ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះ៕