ក្តៅៗ! ខេត្តរបស់ថៃរហូតដល់ទៅ ៤៤ខេត្ត កំពុងតែគ្របដណ្តប់ដោយសារខ្យល់ពុល
ធី ស្រីល័ក្ខJANUARY 23 2025220 views

យោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ បានឱ្យដឹងថា នាពេលនេះខេត្តចំនួន៤៤ ក្នុងចំណោមខេត្តទាំង៧៧ របស់ប្រទេសថៃ កំពុងតែគ្របដណ្តប់ដោយសារខ្យល់ពុល PM 2.5 ដែលគួរឱ្យបារម្ភខ្លាំងបំផុតទូទាំងទីក្រុងបាងកក។

 

បើតាមការដកស្រង់ចេញពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍ថាខ្យល់ពុល PM2.5 បានឡើងដល់កម្រិតក្រហមក្នុងចំណោមខេត្តចំនួន៤៤ និងខេត្តចំនួន ២៧ស្ថិតក្នុងកម្រិតពុលពណ៌ទឹកក្រូច។

១៧

នៅក្នុងនោះដែរ ចំពោះខេត្តដែលស្ថិតក្នុងកម្រិតខ្យល់ពុលគ្រោះថ្នាក់ជាងគេ គឺខេត្ត Saraburi ដែលមានកម្រិតខ្យល់រហូតដល់ទៅ ១៣៩.៦ ក្នុងមួយម៉ែត្រគូប ដែលជាកម្រិតមួយខ្ពស់ខណៈកម្រិតសុវត្ថិភាពនៃខ្យល់ត្រូវបានគេកំណត់ត្រឹមតែ៣៧ប៉ុណ្ណោះ។

១៨

សូមជម្រាបថា ប្រជាជនដែលរស់នៅទីក្រុងបាំងកកត្រូវបានគេណែនាំឲ្យពាក់ម៉ាស់ ចៀសវាងចំណាយពេលនៅខាងក្រៅយូរ ហើយធ្វើការពីផ្ទះប្រសិនជាអាច។ ចំណែកប្រជាជនដែលជួបបញ្ហាដូចជាក្អក ក្រហាយភ្នែកឬពិបាកក្នុងការដកដង្ហើគួរតែទៅជួបពេទ្យ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia