ថៃណែនាំឲ្យពលរដ្ឋរបស់ខ្លួន អនុវត្តន៍ប៉ុន្មានចំណុចនេះ ខណៈខ្យល់ពុលឡើងដល់កម្រិតគ្រោះថ្នាក់
Toeuy HongJANUARY 23 20251.5 K views

កម្រិតគុណភាពខ្យល់នៅប្រទេសថៃជាពិសេសនៅក្នុងទីក្រុងបាំងកកបានឡើងដល់កម្រិតមួយគួរឲ្យព្រួយបារម្ភពោលគឺកម្រតិខ្យល់ឡើងដល់កម្រិតខ្ទង់PM2.5 ដែលធ្វើឲ្យអាជ្ញាធរនៅទីក្រុងបាំងកកប្រកាសឲ្យបិទសាលាជាច្រើនហើយមកទល់ពេលនេះមានសាលាចំនួន២០០ហើយត្រូវបានបិទ។

 

បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាក្នុងចំណោមខេត្តចំនួន៧៧ មានខេត្តចំនួន៤៤ដែលកំពុងប្រឈមនឹងបរិយាកាសខ្យល់ពុលនេះ។ មកដល់ពេលនេះអាជ្ញាធរនៅទីក្រុងបាំងកកបានអំពាវនាវឲ្យពលរដ្ឋរថៃធ្វើការពីផ្ទះតាមដែលអាចធ្វើតាមខណៈកម្រិតខ្យល់ពុលឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។  

 

ដើម្បីការពារពីផលប៉ះពាល់នៃខ្យល់ពុលនេះ អាជ្ញាធរថៃណែនាំឲ្យពលរដ្ឋអនុវត្តដូចខាងក្រោមនេះ៖

១. ពាក់ម៉ាស់ពេលចេញទៅក្រៅម្ដងៗ

២. កុំចំណាយពេលនៅខាងក្រៅយូរពេក

៣. ធ្វើការពីផ្ទះតាមដែលអាចធ្វើបាន

៤. បើក្អក ក្រហាយភ្នែក ពិបាកដកដង្ហើមឬដកដង្ហើមញាប់ខុសប្រក្រតី ទៅប្រញាប់ទៅជួបគ្រូពេទ្យ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia