ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារចុងខែមីនាឆ្នាំនេះ ចង់ទិញហ៊ុនគាត់នេះជាជំហានអ្នកត្រូវធ្វើ
Toeuy HongJANUARY 15 20233.7 K views

នៅក្នុងកម្មវិធីស្ដីពី “ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ" ម្សិលមិញនេះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានបង្ហើបថាក្រុមហ៊ុនរបស់អ្នកឧកញ៉ាគ្រោងឡើងផ្សារហ៊ុនខ្មែរនៅចុងខែមីនាដើមខែមេសាឆ្នាំ២០២៣។

 ដំណឹងនៃការគ្រោងផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ធ្វើឲ្យសាធារណៈជនមានការរចាប់អារម្មណ៍ខ្លាំងនិងចង់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា។ ខាងក្រោមនេះគឺជាជំហានដែលបប្អូនត្រូវធ្វើដើម្បីទិញហ៊ុននិងក្លាយម្ចាស់ភាគហ៊ុនក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនក្នុងការរួមចំណែកលើកកម្ពុជាវិស័យអប់រំនៅកម្ពុជា។

. សិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន  

ផ្សារភាគហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះបងប្អូនត្រូវសិក្សាស្វែងយល់ជាមុនសិន ព្រោះការទិញហ៊ុនមិនមែនស្រួលដូចការទិញនំញ៉ាំឡើយ។ បើមិនបានសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន មិនចេះប្រើកញ្ចប់លុយវិនិយោគទេនោះ បងប្អូនអាចនឹងខកបំណងពេលដាក់លុយវិនិយោគ។ គ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះគួរសិក្សាស្វែងយល់ដើម្បីកាត់បន្ថយហានិភ័យ។ ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគភាគហ៊ុនបងប្អូនអាចចុចនៅទីនេះដើម្បីសិក្សាស្វែងយល់

. បើកគណនីជួញដូរភាគហ៊ុន

ដើម្បីបើកគណនីជួញដូរបានអ្នកត្រូវទៅរកក្រុមហ៊ុនមូលបត្រ( Broker)។ បងប្អូនអាចចុចនៅទីនេះ ដើម្បីជ្រើសរើសក្រុមហ៊ុនមូលបត្រដែលអ្នកពេញចិត្តហើយទាក់ទងទៅពួកគាត់ដើម្បីសួរនាំពីរបៀបបើកគណនីជួញដូរភាគហ៊ុន។

វិធីមួយទៀត បងប្អូនដែលនៅតាមបណ្ដាខេត្តអាចធ្វើដំណើរទៅកាន់សាខាធនាគារណាមួយក្នុងចំណោមសាខាធនាគារ៣មានដូចជា ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគា អ អេច ប៊ី ដោយភ្ជាប់ទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើម រូបថត៤គុណ៦មួយសន្លឹកហើយប្រាប់បុគ្គលិកធនាគារថាចង់បើកគណនីជួញដូរភាគហ៊ុន។ សូមមើលរូបភាពខាងក្រោមនេះ។

Screen Shot 2023 01 15 at 4.49.55 Pm 

. ទិញហ៊ុនតាមទូរស័ព្ទដៃ

បន្ទាប់ពីបើកគណនីជួញដូររួច ហើយទទួលបានលេខអត្តសញ្ញាណវិនិយោគិន( Investor ID) អ្នកត្រូវស្នើដំណើរការគណនីMTS ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃ។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីMTS លើApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។

ចង់ចេះវិនិយោគហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia