មិនក្លាហាន រកស៊ីចាញ់គេហើយ !​​​ ៧គំនិតធ្វើឱ្យក្លាហានជាងមុន អាចសំលៀងទាំងជំនាញនិងចំណូល
Kan DaraDECEMBER 12 2022409 views

ភាពក្លាហានគឺជាថ្នាំប៉ូវ ដែលកម្រធ្វើឱ្យយើងឈឺចាប់យូរអង្វែងណាស់ ទោះជាត្រូវដួលជាច្រើនលើកច្រើនសារ  ឱ្យតែយើងក្លាហានក្នុងការសម្រេចចិត្ត ងើបមុខតតាំងនឹងបញ្ហាចូលមកអ្នកនឹងមានផ្លូវពីរដើម្បីរើសគឺបរាជ័យនិងជោគជ័យក្នុងការសាកល្បងរបស់ជីវិតសម្រាប់ដំណើររាប់លានគីឡូម៉ែត្រទៅកាន់ទីដែលបានដៅ។

.ស្តាប់មនុស្សពូកែឱ្យច្រើន

មានមនុស្សប៉ុន្មាន​នាក់ដែលឃើញគេពូកែហើយ បែរជាមិនហ៊ានចូលទៅក្បែរគេនិងមានអារ​ម្មណ៍ថាបាក់ទឹកចិត្ត ដែលខ្លួនធ្វើមិនបានដូចគេ? ការស្តាប់មនុស្សពូកែឱ្យបានច្រើន​​ លួចរៀនសូត្រពីគេ និងចូលកាន់តែជិតអ្នកដែលជាជើងឯក និងរៀនសូត្រអំពីរបៀបនៃការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេជាដើម។

. សាកធ្វើរឿងដែលមិនធ្លាប់

ប្រសិនបើជាអ្នកមិនធ្លាប់សាក​ល្បងហែលទឹក ប៉ុន្តែបើអ្នកមិនសាកហែលទេ មួយជីវិតនេះអ្នកអាចចេះហែលទឹកទេ? សាកធ្វើរឿងដែលអ្នកមិនធ្លាប់ធ្វើ និងរឿងដែលអ្នកខ្លាចរអារបំផុតឱ្យបានកាន់តែច្រើនជាងមុន​មិនយូរទេអ្នកនឹងកាន់តែពូកែជាងមុនមិនខាន នៅពេលដែលអ្នកពូកែ​ មានជំនាញ ចំណូលនឹងកើន។

. ត្រៀមផ្លូវមុនចេញដើរ

ចេញដើរព្រៃទាល់តែស្គាល់ភូមិសាស្រ្ត ទើបមិនវង្វេងព្រៃ! ជាការពិត​ប្រសិនបើអ្នកជាអ្នករកស៊ីឬអ្នកធ្វើការ​នោះទេ អ្នកត្រូវត្រៀមខ្លួនរួចរាល់ជានិច្ច ដើម្បីតតាំងគ្រប់បញ្ហានិងរឿងដែលអាចចូលមកក្នុងដំណើរជីវិតយើងគ្រប់វិនាទីទាំងអស់។

. លទ្ធផលជាថ្នាំបន្សាប

សកម្មភាពគឺជាជំហានដំបូងមិនមែនរងចាំរហូតដល់វាល្អឥតខ្ចោះនោះទេ ចាប់ផ្តើមសកម្មភាពពេលនេះវិនាទីនេះ ហើយអ្នកនឹងទទួលបានលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ហើយវានឹងក្លាយជាថ្នាំប៉ូវឱ្យអ្នកធ្វើរឿងទាំងអស់បន្តឥតនឿយហត់ ហើយវាក៏ក្លាយជាថ្នាំបន្សាបនូវរឿងដែលអ្នកភ័យខ្លាច។

. ឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ

កុំខ្វល់ថាអ្នកដទៃមើលមកអ្នកបែបណា សំខាន់អ្នកមើលមកខ្លួន​​ឯងបែបណា? គ្រាន់តែផ្តោតលើទីដែល អ្នកកំពុងឈរ ប្រកាន់គោលជំហររបស់អ្នកឱ្យរឹងមាំ ទោះបីជាអ្នកភ័យខ្លាចក្នុងការធ្វើវាប៉ុនណាក៏ដោយ ចូរធ្វើវាដោយជឿជាក់ទុកថាពិភពលោកនេះមានតែអ្នកចុះ ហើយកៃច្នៃពិភពលោកនេះឱ្យស្រស់ស្អាតបំផុត។

. គិតវិជ្ជមាន

មានមនុស្សច្រើនណាស់ដែលចេះគិតវិជ្ជមាន ប៉ុន្តែគិតវិជ្ជមានទៅលើខ្លួនឯងច្រើនបំផុត? ប៉ុន្តែចូរកុំភ្លេចរឿងតូចតាចដែលបានកើតឡើងនៅជុំវិញខ្លួនអ្នក វាអាចក្លាយជារឿងមានអត្ថន័យធំធេងក៏ថាបានដែរ។ យ៉ាងណាមិញដូចជារឿងដែលបានកើតឡើងនៅជុំវិញខ្លួននៅពេលខ្លះ បែរជាទម្លាក់បន្ទុកឱ្យអ្នកក្បែរខ្លួន ហើយភ្លេចគិតអំពីចន្លោះខ្វះខាតរបស់ខ្លួនឯង ពោលគឺភ្លេចខ្លួន។

ឧទាហរណ៍ នៅពេលអាជីវកម្មមួយខ្វះភ្ញៀវនៅកំឡុងពេលវិបត្តិសេដ្ឋកិច្ច​ ប៉ុន្តែកុំភ្លេចសួរខ្លួនឯងថាបានធ្វើអ្វីសម្រាប់បញ្ហាមួយនេះឬនៅ ធ្វើវាអស់ពីចិត្តថ្លើមឬនៅ។

. ចិត្តស្ងប់

នៅពេលដែលជួបបញ្ហា តើយើងអាចទទួលវាហើយ ដោះស្រាយទាំងចិត្តស្ងប់ឬនៅ តើអ្នកក្លាហានហ៊ានទទួលយកបរាជ័យ ​និងចិញ្ចឹមចិត្តស្ងប់ សាកល្បងវាម្តងទៀតឬនៅ? បើធ្វើចិត្តបានសូមចូលរួមអបអរសាទរណាអ្នកកំពុងនៅតាមផ្លូវទៅកាន់គោលដៅហើយៗទៅដោយក្លាហានបំផុតទៀតផង៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia