ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ នាពេលថ្មីៗនេះ បានប្រកាសពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីមួយទៀតដែលមានឈ្មោះថា TIA CITY មានទីតាំងស្ថិតលើបណ្ដោយផ្លូវ ៦០ ម៉ែត្រ ជិតនឹងព្រលានយន្ដហោះអន្តរជាតិតេជោ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ខណៈគម្រោងថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាស្ថាប័នអប់រំ សេវាសាធារណៈ និងកន្លែងកម្សាន្តដ៏ធំផងដែរ។
តាមការបញ្ជាក់ពី TIA CITY មកកាន់ Business Cambodia នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា សម្រាប់ជំហានទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោង Terra (ថេរ៉ា) ដែលគ្រប់ដណ្ដប់លើផ្ទៃដី ៣០ ហិចតា និងមានសាងសង់ផ្ទះចំនួន ២ ប្រភេទគឺ៖ វីឡាកូនកាត់(Linkhouse) និងផ្ទះអាជីវកម្ម(Shophouse)។
ចំពោះគម្រោងថ្មីនេះដែរ ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតខ្លាំងលើគុណភាពសំណង់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ សុវត្ថិភាព សុខុមាលភាព និងសក្តានុពលអភិវឌ្ឍន៍រយៈពេលវែង។ ជាក់ស្ដែងគម្រោងនេះគឺនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗដូចជា AEON Mall Mean Chey, សាលាអន្តរជាតិ ISPP និងទីតាំងសក្តានុពលជាច្រើនទៀត ។
ក្នុងនោះសម្រាប់សំណង់ផ្ទះវិញ ក៏ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរស់នៅបែបទំនើបទាន់សម័យ និងជម្រើសល្អសម្រាប់អ្នកវិនិយោគ រកទីកន្លែងសម្រាប់អាជីវកម្ម មានការរីកចម្រើនរហ័ស។ ដោយក្នុងនោះសម្រាប់ផ្ទះត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែចាប់ពី ៦ ម៉ឺនដុល្លារជាងឡើងទៅប៉ុណ្ណោះ។
ចំពោះលោកអ្នកដែលចង់បានលំនៅឋានដែលស្ថិតនៅតំបន់សក្ដានុពល និងជិតព្រលានយន្ដអន្ដរជាតិថ្មីនេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ TIA CITY បានតាមរយៈលេខទួរស័ព្ទ៖ 087 888 501, 011 888 501 ឬទៅការិយាល័យផ្នែកលក់ TIA CITY ផ្ទាល់ដែលស្ថិតនៅចំណុចប្រសពន្ធរវាងមហាវិថី ស៊ី ជីនពីង និងផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល Google Map: Housing Sale-TIA CITY:https://maps.app.goo.gl/thXas1JXpJpxv6GT6 ៕