គួរដឹង! បុគ្គលិក១ប្រភេទនេះ ត្រូវប្រយ័ត្នមុនសម្រេចចិត្ត ជួល​ឱ្យមកធ្វើការ
Ping Chou EngJUNE 2 2025644 views

បុគ្គលិកជាអវយៈរបស់អាជីវកម្ម មានបុគ្គលិកល្អធ្វើការ ក្រុមហ៊ុនក៏ឆាប់រីកចម្រើន។ ក្នុងនោះក៏មានបុគ្គលិកប្រភេទខ្លះ គឹត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់មុនជួលពួកគេមកធ្វើការ។ បើតាមលោក Omar Asali នាយកប្រតិបត្តិក្រុមហ៊ុនផលិតកេសក្រដាស Ranpak បានថ្លែងប្រាប់CNBC មានបុគ្គលិក១ប្រភេទ ដែលត្រូវប្រយ័ត្នមុនសម្រេចចិត្ត ជួល​ឱ្យមកធ្វើការនោះគឺអ្នកដែល "ពូកែនិយាយគ្មានទាក់" 

លោកបានបញ្ជាក់ថាបុគ្គលិកសិ្ថតក្នុងប្រភេទនេះម្ចាស់អាជីវកម្មគួរពិចារណាឱ្យបានល្អិតល្អន់ មុនជួលពួកគេមកធ្វើការ ខណៈនេះក៏ជាទង់ក្រហមនៅក្នុងដំណើរការសម្ភាសន៍បុគ្គលិក។ ដោយ CEO វ័យ៥៣ឆ្នាំ រូបនេះបានបន្ថែមថាបុគ្គលិកដែលពូកែនិយាយផ្សព្វផ្សាយខ្លួនឯងខ្លាំងពេក និងមិនសូវនិយាយពាក្យពិតប៉ុន្មាននោះទេ ជារឿយៗពួកគេតែងទុកខ្លួនឯងសំខាន់ខ្លាំងនិងមិនសូវគិតពីមនុស្សជុំវិញខ្លួននិងអង្គភាពនោះឡើយ។  

ចំពោះគន្លឹះរើសបុគ្គលិកជាលក្ខណៈផ្ទាល់ខ្លួនរបស់លោកវិញ គឺនៅពេលស្ថិតលើតុសម្ភាសន៍លោក  Omar Asali តែងតែកត់សម្គាល់បេក្ខជនថាពួកគេជា​  «​អ្នក​ធ្វើ​» ឬ «​អ្នក​និយាយ​»​ តាមរយៈការពិព័ណ៌នាអំពីខ្លួនឯងរបស់ពួកគេទៅកាន់អ្នកសម្ភាសន៍នៅក្នុងបន្ទប់ តើពួកគេនឹងនិយាយហើយទទួលស្គាល់អំពីចំណុចខ្សោយរបស់ខ្លួនឯងដែរឬទេ? តើពួកគេធ្លាប់ដោះស្រាយចំណុចខ្សោយនិងភាពបរាជ័យរបស់ខ្លួនឯងដោយវិធីណា? តើពួកគេមានទុកអត្តានៅមាត់ទ្វារឬទេ? 

 

ជាក់ស្តែងប្រសិនជាគេស្មោះត្រង់និងជាមនុស្សពូកែធ្វើ ជាងពូកែនិយាយ គេនឹងលើកចំណុចទាំងនោះចេញមកនិយាយជាករណីជាក់ស្តែង ដោយមិនបានត្រៀមទុកមុនឡើយ ហើយនោះគឺជាសញ្ញានៃទង់ពណ៌ខៀវដែលពួកគេគួរតែជាបុគ្គលិកដែលអាចបន្តធ្វើការងារជាមួយក្រុមហ៊ុនបាន៕​

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia