ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីពេលវេលាដែលតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន នឹងលេចឡើងនៅកម្ពុជា
Bunthoeun KoemJUNE 3 2025567 views

នៅពេលឆាប់ៗខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន អាចនឹងលេខរូបរាងនៅក្នុងប្រទេសកម្ពុជាយើងហើយ។ នេះបើតាមការបង្ហើបឲ្យដឹងពីសម្ដេចធបិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនៈផ្លូវការនៅប្រទេសជប៉ុន កាលពីចុងខែឧសភា ឆ្នាំ២០២៥។

501794121 1046079110991517 5697743155954645777 N

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងដំណើរទស្សនៈកិច្ចនោះ សម្តេចធិបតី បានលើកឡើងពីសក្តានុពលក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយធុរជន និងវិនិយោគិនជប៉ុន អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុគ្រោះពន្ធរបស់កម្ពុជា។ ការវិនិយោគនៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជាទេ ប៉ុន្តែក៏សម្រាប់ទីផ្សារតំបន់ផងដែរ។ សម្តេចធិបតី បង្ហាញក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន អាចលេចរូបរាងឡើងនៅ រយៈពេល ៣ឆ្នាំខាងមុខ។

សម្តេចធិបតី ក៏បានអំពាវនាវដល់វិនិយោគិនជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា ដោយបាន លើកឡើងពីកត្តាអំណោយផលរបស់កម្ពុជា ដែលរួមមាន ស្ថិរភាពនយោបាយ អត្រាកំណើនម៉ាក្រូសេដ្ឋកិច្ច យន្តការ ថែរក្សានិងដោះស្រាយក្តីកង្វល់នានារបស់វិនិយោគិនជប៉ុន ច្បាប់វិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងកត្តាអនុគ្រោះពន្ធ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម។

ជាចុងក្រោយសម្តេចធិបតី បានកត់សម្គាល់ ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរ ទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២៤កន្លងទៅ៕

Special Economic Zone Feature

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia