បង្ខំចិត្តកាត់ចេញ! ធនាគារអាមេរិកទ្រព្យជាង២ពាន់ពាន់លាន$ បង្ខំចិកាត់បុគ្គលិក៣៥០០នាក់នៅចិន
Toeuy HongJUNE 5 202584 views

ធនាគារ Citibank ដែលជាបុត្រសម្ព័ន្ធរបស់Citigroup មានទ្រព្យប្រមាណជាង២.៥ពាន់ពាន់លានដុល្លារគ្រោងនឹងកាត់បុគ្គលិកចំនួន៣៥០០នាក់ចេញដែលធ្វើការមានមុខតំណែងនៅក្នុងផ្នែកបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

 

ប្រភពដដែលបានឲ្យដឹងថាក្រុមហ៊ុនCitigroup គ្រោងនឹងកាត់បុគ្គលិកចំនួន៣៥០០នាក់នៅត្រីមាសទី៤ឆ្នាំ២០២៥នៅប្រទេសចិនដែលកំពុងធ្វើការនៅផ្នែកបច្ចេកវិទ្យាហើយគម្រោងគាត់បុគ្គលិកចេញនេះគឺក្នុងគោលបំណងដើម្បីកាត់ចំណាយ។

 

ចំពោះការកាត់បុគ្គលិក៣៥០០នាក់នេះ ការងារដែលប៉ះពាល់គឺការងារនៅក្នុងផ្នែកសេវាកម្មព័ត៌មានបច្ចេកវិទ្យា ផ្នែកផ្ដល់ការអភិវឌ្ឍនបច្ចេកវិទ្យាSoftware  ផ្នែកធ្វើតេស្តនិងជួសជុលហើយនិងផ្នែកសេវាកម្មប្រតិបត្តិការសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន Citigroup ជាសកល។

 

ការកាត់បុគ្គលិកពីCitibank នៅក្នុងប្រទេសចិនបានធ្វើឡើងបន្ទាប់ពីបានធ្វើការទៅតាមផែនការដែលបានប្រកាសកាលពីខែមករាឆ្នាំ២០២៤កន្លងទៅដោយប្រកាសថានឹងកាត់បុគ្គលិកចំនួន១០%នៃបុគ្គលិកសរុបដែលស្មើនឹងបុគ្គលិកចំនួន២ម៉ឺននាក់ទូទាំងពិភព​លោក។

 

គួរបញ្ជាក់ផងដែរថានៅប៉ុន្មានខែចុងក្រោយនេះធនាគារជាច្រើននៅលើភពលោកបានរងសម្ពាធពីបញ្ហាសេដ្ឋកិច្ចសកលដែលធ្វើឲ្យធនាគារជាច្រើនបានបង្ខំចិត្តកាត់បុគ្គលិកដើម្បីកាត់បន្ថយចំណាយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia