ក្រុមហ៊ុនYouTube ទើបតែធ្វើការupdate iOS សម្រាប់App របស់ខ្លួនទៅកាន់Version 20.22.1 ដែលVersion នេះតម្រូវឲ្យទូរស័ព្ទនិងTablet របស់Apple ដែលចាប់ពីiOS 16 ឡើងទៅទើបអាចធ្វើការDownload យកមកប្រើប្រាស់បាន។ ដូច្នេះសម្រាប់iPhone ចាស់ៗដែលApple ចាត់ទុកវត្ថុបុរាណនឹងមិនអាចប្រើប្រាស់App YouTube បានទៀតឡើយ។
បើយោងតាមការចុះផ្សាយរបស់វេបសាយ MacRumor បានឲ្យដឹងថាទូរស័ព្ទiPhone ស៊េរីចាស់ៗដែលនឹងមិនអាចបើកដំណើរការ App យូធូបសម្រាប់Version ថ្មីនេះមានដូចជា iPhone 6s, iPhone 6 Plus, iPhone 7, iPhone 7 Plus, iPhone SE ជំនាន់ទីមួយ ហើយiPhone ស៊េរីចាស់ៗក្រោមiPhone 6 រឹតតែមិនអាចដំណើរApp យូធូបបានឡើយ។
មិនត្រឹមតែiPhone ចាស់ៗនោះទេដែលមិនអាចបើកដំណើរការបាន សម្រាប់អ្នកដែលប្រើប្រាស់ iPad ចាស់ៗ ត្រឹមiPadOS 15ចុះក្រោមក៏មិនអាចបើកដំណើរការApp YouTube បានដែរដូចជា iPad Air 2 និងiPad Mini 4ជាដើម។
គួរបញ្ជក់ផងដែរថាiPhone ចាស់ៗនិងiPad ដែលបានរៀបរាប់ខាងទោះជាមិនអាចបើកដំណើរការ App YouTube តទៅទៀតលែងបានពិតមែនប៉ុន្ដែអ្នកប្រើប្រាស់អាចបើកYouTube តាមBrowser ដោយចូលទៅកាន់m.youtube.com។ យ៉ាងណាមិញការបើកតាមbrowser នឹងមិនទទួលបានបទពិសោធន៍និងមុខងារYoutube ចុងក្រោយឡើយ៕