មិនចង់ទៅក្រុមហ៊ុន? ការងារពេញនិយមទាំង ៥នេះ អាចធ្វើការពីផ្ទះ ហើយរកចំណូ.លបានខ្ពស់ទៀត
Kan DaraJUNE 6 20251.5 K views

នៅសម័យបច្ចុប្បន្ន ការងារធ្វើពីផ្ទះបានក្លាយជាជម្រើសពេញនិយមជាងមុន ដោយសារតែភាពងាយស្រួល សេរីភាព និងសមត្ថភាពក្នុងការរកចំណូលខ្ពស់ បើអ្នកមានជំនាញច្បាស់លាស់។ ខាងក្រោមនេះជាការងារ ៥ ប្រភេទដែលអាចធ្វើពីផ្ទះបាន និងរកចំណូលខ្ពស់នៅកម្ពុជា៖

១/. អ្នកសរសេរអត្ថបទ (Freelance Writer / Copywriter)៖ ការសរសេរអត្ថបទផ្សព្វផ្សាយ ឬ SEO កំពុងមានតម្រូវការខ្ពស់។ អ្នកអាចធ្វើជាអ្នកសរសេរអត្ថបទឯករាជ្យសម្រាប់ក្រុមហ៊ុនទូទៅ ខណៈចំណូលជាមធ្យមអាចរកបានចន្លោះពី ៥០០ដុល្លារ ដល់ខ្ទង់ពាន់ដុល្លារក្នុងមួយខែ។ អ្នកអាចប្រកបអាជីពនេះនៅលើគេហទំព័រ Upwork ឬ Fiverr ជាដើម។⸻

/. អ្នករចនាក្រាហ្វិក (Graphic Designer)តើអ្នកមានភាពច្នៃប្រឌិតខ្ពស់ និងចំណេះដឹងផ្នែក Photoshop ឬ Illustrator ទេ? បើមាន អ្នកអាចបម្រើអតិថិជននៅទូទាំងពិភពលោកបាន តាមរយៈការទទួលគម្រោងផ្សេងៗលើវេទិកា Behance ឬ Dribbble ខណៈអាចរកចំណូលបានចន្លោះពី ៤០០ ដុល្លារទៅជាង ២០០០ ដុល្លារក្នុងមួយខែ។

៣/. អ្នកកាត់តវីដេអូ (Video Editor)៖ តើអ្នកចេះកាត់តវីដេអូផុសលើបណ្តាញសង្គម TikTok, YouTube ឬផ្សព្វផ្សាយផ្សេងៗឬទេ? បើអ្នកចេះ ការងារនេះគឺជាជំនាញវិជ្ជាជីវៈទាន់សម័យបំផុត ដែលអាចរកចំណូលបានប្រហែល ៦០០ ដុល្លារទៅ ៣០០០ ដុល្លារក្នុងមួយខែ។

៤/. អ្នកបកប្រែ (Translator/Transcriber)បើអ្នកចេះភាសាអង់គ្លេស–ខ្មែរ ឬភាសាចិន អ្នកអាចបកប្រែឯកសារ ឬវីដេអូបានពីផ្ទះ ខណៈចំណូលជាមធ្យមរកបានចន្លោះពី ៥០០ ដុល្លារទៅ ១៥០០ ដុល្លារក្នុងមួយខែ នៅលើវេទិកាដូចជា ⸻ Gengo, Rev និង Unbabel ជាដើម។

៥/. អ្នកលក់លើអ៊ីនធឺណិត (E-commerce/Dropshipper) Dropshipping ប្រៀបបានដូចជាការធ្វើនំអត់ម្សៅ ធ្វើជំនួញដោយខ្ចីដៃគេមកប្រើអ៊ីចឹង។ Dropshipping ជា Business Model មួយដែលពេញនិយមនា​ពេលបច្ចុប្បន្ន ជាពិសេសនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយហេតុថា យើងអាចលក់ទំនិញដោយមិន​ចំបាច់ទិញទំនិញមកស្តុកទុកទេ គ្រាន់តែអ្នកស្វែងរកអតិថិជន ហើយទុកភារកិច្ចឱ្យក្រុមហ៊ុនមេជាអ្នកដឹកជញ្ជូនទំនិញឱ្យអតិថិជនជំនួសអ្នក ខណៈអ្នកអាចធ្វើវាបានលើបណ្តាញ Platform E-commerce អន្តរជាតិធំៗដូចជា Ebay, Etsy, និង Shopify ជាដើម ។

ឧទាហរណ៍ អីវ៉ាន់តម្លៃដើម២០​ ដុល្លារ រូបគេអាចដាក់លក់ទៅក្រៅប្រទេសបានចន្លោះពី ៤៥ - ៨០ ដុល្លារឯណោះ ហើយបើប្រៀបជាមួយការយកមកលក់នៅខ្មែរគឺខុសគ្នាដាច់ ដោយហេតុថា ប្រទេសគេរីកចម្រើន ហើយលុយមានតម្លៃថោក។

យ៉ាងណាមិញ លោក Sebastián Siseles អនុប្រធានគ្រប់គ្រងជាន់ខ្ពស់នៅ Freelancer.com បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «ទីផ្សារការងារក្រៅម៉ោងលើអនឡាញសម្រាប់ជំនាញផ្នែកបច្ចេកវិទ្យាឯករាជ្យ បានផ្ទុះឡើងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ បើទោះបីក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហាក់ធ្លាក់ចុះនិងកំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនក៏ដោយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia