មហាសេ.ដ្ឋីលេខ១ លើលោក ផ្តាំឲ្យបោះចោលទម្លាប់ ៥នេះភ្លាម បើចង់សល់លុយ សល់ទ្រព្យលឿ.ន
Kan DaraJUNE 6 2025910 views

មហាសេដ្ឋីលេខ១ Elon Musk មិនត្រឹមកាន់កាប់ទ្រព្យសម្បត្តិ ៤២០.៦ ពាន់លានដុល្លារប៉ុណ្ណោះទេ លោកបានជាប់ឈ្មោះជា កំពូលមនុស្សអេលាន ព្រោះតែសមត្ថភាពខ្ពស់ និងគំនិតច្នៃប្រឌិតនឹកស្មានមិនដល់។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង ៥ ដែលមហាសេដ្ឋី Elon Musk ផ្តាំឲ្យបោះចោលជាបន្ទាន់ បើចង់សល់ទ្រព្យ និងជោគជ័យក្នុងជីវិត៖

១/. ជឿជាក់លើមតិយោបល់អវិជ្ជមានរបស់អ្នកដទៃ ទទួលស្គាល់នូវមតិរិះគន់បែបស្ថាបនាដែលជួយឲ្យខ្លួនឯងប្រសើរឡើង តែកុំផ្តេកផ្តួលទៅលើមតិយបល់បែបជាន់ពន្លិច ត្រូវតែជឿលើខ្លួនឯង និងគោរពចក្ខុវិស័យខ្លួនទើបជារឿងសំខាន់។ លោក Elon Musk បាននិយាយថា «ការរិះគន់ដែលមានហេតុផល គឺមានតម្លៃដូចមាស»

២/. ពន្យាពេលសម្រេចចិត្ត៖ ការពន្យាពេលអាចបំផ្លាញទិសដៅ និងឱកាស។ លោក Elon Musk សង្ឃឹមថាមនុស្សគួរធ្វើសេចក្តីសម្រេចចិត្តឲ្យរហ័ស ដោយផ្តោតលើព័ត៌មាន ពុំមែនរំពឹងលើភាពល្អឥតខ្ចោះទេ។ លោកបានលើកឡើងថា៖ «បើរឿងណាមានសារៈសំខាន់ គួរធ្វើវា ទោះបីមានហានិភ័យខ្ពស់ក៏ដោយ»

៣/. ដាំអារម្មណ៍ខកចិត្តពីអតីតកាល៖ មហាសេដ្ឋី Elon Mus ប្រឈមមុខនឹងការបរាជ័យជាច្រើនដូចជា ការផ្ទុះគ្រាប់រ៉ុក្កែត ឬភាពលំបាកក្នុងការបង្កើតក្រុមហ៊ុន Tesla។ ប៉ុន្តែបុរសម្នាក់នេះមិនដែលជាប់ជំពាក់នឹងការខកចិត្តឡើយ។ បរាជ័យ គឺជាឧបករណ៍មួយសម្រាប់រៀនសូត្រ និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ពុំមែនជាច្រវាក់ទាញអ្នកថយក្រោយនោះទេ។

/. ធ្វើរឿងចិបចុបច្រើនក្នុងពេលតែមួយ៖ លោក Elon Musk ជឿថាការផ្តោតអារម្មណ៍លើរឿងមួយក្នុងពេលតែមួយ មានប្រសិទ្ធភាពជាងការធ្វើការជាច្រើនក្នុងពេលតែមួយ។ វាធ្វើឲ្យអ្នកធ្លាក់ប្រសិទ្ធភាពការងារ និងអស់កម្លាំងខ្លាំង ខណៈទទួលបានលទ្ធផលតិច។

៥. ចំណាយពេលច្រើនលើអ៊ីនធឺណិត៖ បើទោះបីជា Elon Musk មានសកម្មភាពខ្លាំងលើ X ក៏ដោយ តែលោកក៏បានបង្ហាញក្តីព្រួយបារម្ភពីការចំណាយពេលវេលាច្រើនលើសលប់លើបណ្តាញសង្គមផងដែរ។ លោកបានណែនាំឲ្យប្រើបណ្តាញសង្គមមានគោលបំណងច្បាស់លាស់ដូចជា សិក្សា ការទំនាក់ទំនង ឬពង្រីកអាជីព មិនមែនអូសទៅអូសមក ដោយគ្មានគោលដៅនោះទេ។

យ៉ាងណាមិញ ភាពជោគជ័យ និងទ្រព្យសម្បត្តិ ឬការសម្រេចកិច្ចការធំ ទាមទារឲ្យអ្នកហ៊ានបោះបង់ទម្លាប់មិនល្អ ឬរឿងតូចៗ ដែលធ្វើឲ្យរាំងស្ទះផ្លូវចិត្ត ការគិត និងសកម្មភាពរបស់អ្នក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia