និយាយអង់គ្លេស​ចេះតែខុស! មកស្គាល់App៣ សម្រាប់ពង្រឹងការហាត់និយាយ​ អង់គ្លេសឱ្យត្រូវតុង
Ping Chou EngJUNE 6 2025365 views

រៀនពាក្យអង់គ្លេសចេះច្រើនហើយ ​វេយ្យាករណ៍ក៏យល់ច្រើនដែរ ប៉ុន្តែមិនហ៊ានចាប់ផ្តើមនិយាយភាសាអង់គ្លេសព្រោះខ្លាចខុសលើការបញ្ចេញសំឡេងឬដែលហៅថាខុសតុង។

ដូច្នេះថ្ងៃនេះចាបក្រហមសូមឡើងយក App ៣ ដូចខាងក្រោមនេះ ជាជំនួយពង្រឹងការហាត់និយាយបញ្ចេញភាសាអង់គ្លេសឱ្យត្រូវតុង ដែលលោកអ្នកអាចប្រើបានលើទូរស័ព្ទដៃគ្រប់ប្រភេទដោយឥតគិតថ្លៃ៖

. Learn English Sounds Right៖ គឺជាកម្មវិធីដែលមានបណ្ណាល័យសំឡេងអូឌីយ៉ូសម្រាប់ជួយ​អ្នក​សិក្សា​អាចរៀនបញ្ចេញ​សំឡេងជាភាសាអង់គ្លេស​កម្រិត​ខ្ពស់និងបង្កើនសមត្ថភាពសូរស័ព្ទ។​ កម្មវិធីនេះគឺជាបណ្តុំមេរៀន បញ្ចេញសំឡេងឥតគិតថ្លៃរបស់ British Council សម្រាប់អ្នកសិក្សា និងគ្រូបង្រៀនភាសាអង់គ្លេសទូទាំងពិភពលោក។

. Speak English Pronunciation គឺជាកម្មវិធីដែលផ្តល់ជូននូវ លំហាត់ដែលគ្របដណ្តប់លើការសង្កត់សំឡេង និងការប្រែប្រួលនៃភាសាអង់គ្លេសតាមតំបន់ជាច្រើន។ កម្មវិធីនេះនឹងជួយឱ្យអ្នកសិក្សាចេះប្រើប្រាស់និងយល់ច្បាស់នូវភាពខុសប្លែកគ្នា លើការបញ្ចេញសំឡេងភាសាអង់គ្លេសនៅទូទាំងតំបន់ដែលនិយាយ ហើយវានឹងផ្តល់នូវមតិកែលម្អភ្លាមៗ ជួយកែកំហុសរបស់អ្នក។​

. Say it៖ ការបញ្ចេញសំឡេងភាសាអង់គ្លេសអាចចូលប្រើបានសម្រាប់អ្នកសិក្សាគ្រប់កម្រិត ពិសេសសម្រាប់អ្នកសិក្សានៅដំណាក់កាលដំបូងៗ។ កម្មវិធីនេះមានផ្តល់ជូននូវលំហាត់អនុវត្តសម្រាប់អ្នកចាប់ផ្តើមដំបូង និងអ្នករៀនកម្រិតមធ្យម ដោយសង្កត់ធ្ងន់លើធាតុសំខាន់ៗនៃការបញ្ចេញសំឡេងដែលរចនាឡើងឱ្យមានភាពសាមញ្ញ និងភាពងាយស្រួលសម្រាប់សិក្សារៀនសូត្រ។

ជាការពិតណាស់មានមនុស្សជាច្រើនប្រហែលជាមានភាពអៀនខ្មាស ខ្លាចគេសើចនៅពេលចាប់ផ្តើមនិយាយភាសាបរទេសដោយបញ្ចេញសំឡេងខុសឬស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែការពិតការរឿងខុសនរណាក៏មានដែរ ហើយការដែលចេះភាសាហើយមិនហ៊ានអនុវត្តសាកល្បងនិយាយទៅវិញទេដែលជារឿងគូរឱ្យខ្មាសអៀន។

ដូច្នេះចូរកុំខ្លាចក្នុងការនិយាយភាសាបរទេសខុសតុង ឬខុសវេយ្យករណ៍ គ្រប់ការរៀនយើងមិនអាចចេះទាំងអស់ហើយត្រូវទាំងអស់នោះទេ ទោះជាយើងស្ទាត់កម្រិតណាក៏ដោយ វាមានការរៀនហើយរៀនទៀតពេញមួយជីវិត ដើម្បីកែលម្អដុសខាត់វាជានិច្ចប៉ុណ្ណោះ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia