រើសបានម្នាក់ ដូចត្រូវរង្វា.ន់ធំ! សញ្ញា៣បញ្ជាក់នោះជា បុគ្គលិ.កទ្រព្យ មានសក្តានុពលខ្ពស់ ទៅអនាគត
Ping Chou EngJUNE 6 2025242 views

មានបុគ្គលិក២ប្រភេទ ដែលគេចាត់ទុកថាជាបុគ្គលិកទ្រព្យនិងបុគ្គលិកបំណុល។ យ៉ាងណាមិញខាងក្រោមនេះជាសញ្ញា៣បញ្ជាក់នោះជាចរិតពិតនៃបុគ្គលិ.កទ្រព្យដែលមានសក្តានុពលខ្ពស់ ក្លាយជាអ្នកដឹកនាំខ្លាំងទៅអនាគត ដែលថៅកែម្នាក់ៗរើសបានហើយ​ យកមកបណ្តុះបណ្តោលបង្ហាត់បង្រៀនគឺ ប្រៀបបីដូចជារើសបានលុយរាប់ម៉ឺនរាប់សែនដុល្លារឬត្រូវរង្វាន់ធំ៖

. មានគោលដៅ និងចង់បានមតិកែលម្អវិញ បុគ្គលិកពូកែ នឹងកំណត់គោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាធ្វើការលើគោលដៅដែលបានកំណត់ដោយចៅហ្វាយរបស់ពួកគេផងដែរ។

ទោះបីជាការងាររបស់ពួកគេមិនដល់ល្អកម្រិតកំពូលក្តី ប៉ុន្តែគេនៅតែមានគោលដៅបន្តធ្វើ និងចង់បានមតិសម្រាប់កែលម្អពីអ្នកជុំវិញខ្លួនឬក៏ចៅហ្វាយនាយ ដោយស្មោះត្រង់។ ឧទាហរណ៍៖"តើខ្ញុំអាចធ្វើឱ្យការងាររបស់ខ្ញុំល្អជាងមុនដោយរបៀបណា?"

. ពេញចិត្តក៏ធ្វើ មិនពេញចិត្តក៏ធ្វើ៖ បុគ្គលិកពូកែពួកគេមិនរុញរាជាមួយការងារនោះទេ ទោះជាការងារនោះគេពេញចិត្តក្តីនិងមិនពេញចិត្តក្តីឬការងារនោះជាផ្នែកដ៏គួរឱ្យធុញទ្រាន់ក្តីឱ្យតែវាស្ថិតនៅក្នុងកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់គេហើយមានឆន្ទៈក្នុងការបរាជ័យដើម្បីការរីកចម្រើន។

. ខុសម្តង កែតម្រូវមួយ៖ បុគ្គលិកពូកែតែងរៀនពីកំហុស ដោយការទទួលស្គាល់និងកែតម្រូវបានលឿននិងមិនឱ្យកំហុសដដែលកើតជាលើកទីពីរ។ គេជាមនុស្សឆាប់ចាំ អាចទទួលយកមេរៀនដែលបានរៀនគ្រប់ប្រភេទ ទៅអនុវត្តក្នុងប្រតិបត្តិការនឹងទទួលបានជោគជ័យស្ទើរតែគ្រប់បរិបទជីវិតនិងការងារ។

ជាការពិតណាស់​សញ្ញាបត្រ​ពី​សាលា​លំដាប់​កំពូលអាចជាក្រេឌីតល្អមួយសម្រាប់បុគ្គលិកម្នាក់នៅពេលដែលដាក់ពាក្យសុំធ្វើការនៅសា្ថប័នណាមួយ។

ប៉ុន្តែក៏ប្រហែលជាមាននរណាម្នាក់នៅពេលនេះដែលអ្នកបានមើលរំលង ដោយសារតែពួកគេមិនមានប្រវត្តិរូបសង្ខេបដែលមានសក្តានុពលខ្ពស់ឬចប់ពីសាលាល្បីៗ ប៉ុន្តែបើពួកគេមានអត្តចរិតបុគ្គលិកទ្រព្យទាំង៣នេះ គេអាចក្លាយជាអ្នកដឹកនាំលេចធ្លោម្នាក់នាពេលអនាគត៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia