ខ្សោយនិយាយអង់គ្លេស! មកស្គាល់ App ៤នេះ រៀនហាត់និយាយអង់គ្លេសឲ្យស្ទាត់ជំនាញ
Toeuy HongJUNE 3 20259.5 K views

មានមនុស្សមិនតិចទេដែលរៀនអង់គ្លេសរាល់ថ្ងៃ កែពូពាក្យ ពូកែវេយ្យករណ៍ ពូកែស្ដាប់ ពូកែអាន ប៉ុន្ដែបែរជាងខ្សោយក្នុងការនិយាយទៅវិញ។ បើអ្នកកំពុងរៀអង់គ្លេសតែខ្សោយការនិយាយ ថ្ងៃនេះ Business Cambodia សូមណែនាំពីApp ល្បីៗចំនួន៤ដែលអាចជួយអ្នកអនុវត្តការនិយាយភាសាអង់គ្លេសកាន់តែស្ទាត់ជំនាញ។

. ELSA Speak

ELSA Speak គឺជាApp បង្រៀននិយាយអង់គ្លេសដែលដំណើរការដោយAI ដោយជួយអ្នករៀននិយាយអង់គ្លេសក្នុងការអភិវឌ្ឍន៍ជំនាញនិយាយអង់គ្លេសឲ្យបានកាន់តែល្អប្រសើរ។  App នេះផ្ដោតលើការបញ្ចេញសំឡេងតុងអង់គ្លេសបែបអាមេរិកកាំង។ ជាពិសេសវាក៏ផ្ដល់ឲ្យយើងនូវការសន្ទនាភាសាអង់គ្លេសជាមួយនឹងសេណារីយ៉ូផ្សេងៗទៀតផង។

. HelloTalk

 HelloTalk គឺជាApp ដ៏ពេញនិយមមួយដែលអ្នកអាចរៀននិយាយអង់គ្លេសជាមួយជនបរទេសដែលនិយាយភាសាអង់គ្លេសជាភាសាកំណើតនៅជុំវិញពិភពលោក។ ចំពោះការសន្ទនាជាភាសាអង់គ្លេសមានច្រើនទម្រង់ ពោលគឺអ្នកអាចសរសេរជាអក្សរក៏បាន ឆាតជាសំឡេងក៏បាននិងជាវីដេអូ call ក៏បាន។ អ្នកមិនត្រឹមតែរៀនអង់គ្លេសប៉ុណ្ណោះទេតែអ្នកអាចបង្កើតមិត្តភាពជុំវិញពិភពលោកបានទៀតផង។

. Tandem

Tandem គឺជាApp ដែលអាចជួយអ្នកអភិវឌ្ឍនភាសាអង់គ្លេសតាមរយៈការឆាតនិងនិយាយភាសាអង់គ្លេសជាមួយមនុស្សពិតៗ។ អ្នកអាចរៀនអង់គ្លេសបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call។ 

. Speak English with Loora AI

ជាApp ដែលប្រើប្រាស់AI ក្នុងការបង្រៀនមនុស្សឲ្យអនុវត្តនិយាយភាសាអង់គ្លេស ដោយអ្នកអាចធ្វើការសន្ទនាអង់គ្លេសជាមួយAI ហើយថែមទាំងទទួលបានការវាយតម្លៃនិងកែតម្រូវនូវកំហុសដែលធ្វើឲ្យការនិយាយរបស់អ្នកកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា App ដែលអ្នកអាចប្រើប្រាស់ក្នុងការអនុវត្តនិយាយភាសាអង់គ្លេសដែលបានរៀបរាប់ខាងលើនេះ បងប្អូនអាចទាញយកពី Play Store និងApp Store ក្នុងទូរស័ព្ទដៃរបស់អ្នក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia