ប្រើពេលខ្លី ចំណូ.លខ្ពស់! ជំនាញធំៗ ៣នេះ រៀនត្រឹម៣-៦ខែ អាចចេញធ្វើការ រកលុ.យបាន
Kan DaraSEPTEMBER 2 20253 K views

ចង់មានជំនាញមួយច្បាស់លាស់ អាចរកចំណូលចិញ្ចឹមក្រពះបាន តែពុំមានលទ្ធភាពសិក្សារយៈពេលវែង។ ចូរកុំបារម្ភ ខាងក្រោមនេះគឺជាជំនាញធំៗ៣ ប្រើពេលរៀនត្រឹម ៣-៦ខែ អាចចេញធ្វើការបាន ហើយចំណូលខ្ពស់ទៀត៖

 

១/. Digital Marketing និង Social Media

ជំនាញទីផ្សារឌីជីថលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា ខណៈក្រុមហ៊ុនស្ទើគ្រប់វិស័យត្រូវការអ្នកជំនាញផ្នែកផ្សព្វផ្សាយតាម Facebook, TikTok និង Google Ads។ អ្នកអាចរៀនពី SEO, ការធ្វើ Content និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត ដោយចំណាយពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រោយបញ្ចប់ការសិក្សា អាចចាប់ផ្តើមអាជីពធ្វើជា Freelance ឬធ្វើការពេញម៉ោងនៅក្រុមហ៊ុន Marketing ដោយមានប្រាក់ចំណូលចាប់ពី ៣០០ ដុល្លារឡើងទៅក្នុងមួយខែ។

 

/. Graphic Design និង Video Editing

អាជីវកម្មសព្វថ្ងៃត្រូវការការផលិត Content ដែលមានភាពទាក់ទាញដើម្បីទាញចំណាប់អារម្មណ៍អតិថិជនទិញផលិតផល ឬសេវាកម្ម។ ជំនាញក្នុងការប្រើ Photoshop, Illustrator, Canva Premiere Pro នឹងធ្វើឲ្យអ្នកអាចបង្កើតរូបភាព និងវីដេអូសម្រាប់ក្រុមហ៊ុន ខណៈប្រាក់ចំណូលអាចរកបានទាំងធ្វើការពេញម៉ោង ឬ Freelance project ដោយគិតតាមគម្រោង (project-based)

 

/. Accounting Basics និង QuickBooks / Xero

ក្រុមហ៊ុនឯកជនតូចៗតែងតែត្រូវការអ្នកជួយរៀបចំសៀវភៅគណនេយ្យ និងរៀបចំរបាយការណ៍ពន្ធ។ ប្រសិនបើអ្នករៀនជំនាញគណនេយ្យមូលដ្ឋាន និងប្រើបាន QuickBooks Xero អ្នកអាចចូលធ្វើការជា Accountant Assistant Freelance Accountant បានយ៉ាងឆាប់រហ័ស។ ចំណូលអាចចាប់ពី ២៥០ ដុល្លារឡើងទៅក្នុងមួយខែ។

 

គួរជម្រាបផងដែរថា សាលា IT Academy STEP Cambodia គឺជាសាខាមួយនៃសាលាអប់រំ IT ស្តង់ដារអន្តរជាតិ នៅក្នុង ១៥ ប្រទេសនៅលើពិភពលោក។ IT Academy STEP Cambodia មានផ្តល់ជូនជំនាញសិក្សាដូចជា Digital Marketing, Programming, Design, Video Editing, Web Development និងជំនាញសម័យថ្មីជាច្រើនផ្សេងទៀត ជាពិសេសវគ្គសិក្សាខ្លីៗចន្លោះពី ៨-០សប្តាហ៍ ខណៈតម្លៃមានចាប់ពី ១០០$ ដល់ខ្ទង់ជាង ៣០០$ អាស្រ័យលើមុខវិជ្ជានីមួយៗ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ STEP IT Academy ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨៥ ៧៧ ១២០ / ០៨៦ ៧៨១ ៧៣៧៕

 

Screenshot 2025 09 02 at 1.34.47 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia