ល្អណាស់! ក្រុមហ៊ុនធំ១ បានបញ្ជាទិញគ្រាប់ពោតក្រហមជាង២០០តោន ពីកសិករនៅខេត្តត្បូងឃ្មុំ
ធី ស្រីល័ក្ខSEPTEMBER 2 202513 views

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាកសិករ ខណៈថ្មីៗនេះក្រុមហ៊ុន Agro King Trading Co.,Ltd. បានបញ្ជាទិញពោតក្រហមរហូតដល់ទៅ ២៥០តោន ពីកសិករ នៅក្នុងខេត្តត្បូងឃ្មុំ។

 

ជាក់ស្តែង​ កាលពីថ្មីៗនេះ ឯកឧត្តម គី ច័ន្ទរំដួល ដែលជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីសម្របសម្រួលឱ្យក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

៨

ជាជំហានដំបូងក្រុមហ៊ុន Agro King Trading Co.ltd បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

 

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។ បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យទីតាំងទិញលក់ពោតក្រហម (សៃឡូ) របស់លោក ភិន ភិរិន នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចុះពិនិត្យដល់កំពង់ផែស្វយ័តភ្នំពេញ សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia