ក្រុមហ៊ុន Toyota ទទួលកម្មង់រថយន្ដដំឡើងនៅខ្មែរស៊េរីថ្មីឆ្នាំ២០២៦ ចំនួន ២ ម៉ូដែល ខណៈនេះជាតម្លៃលក់
Bunthoeun KoemSEPTEMBER 2 20253.8 K views

នៅសល់រយៈពេលប្រមាណ ៣ ខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី២០២៦ នឹងឈានចូលមកដល់ហើយ។ ក្នុងនោះដែរយើងសង្កេតឃើញថា ក្រុមហ៊ុនផលិតរថយន្ដល្បីៗជាច្រើននៅជុំវិញពិភពលោកក៏ចាប់ផ្ដើមបញ្ចេញនូវរថយន្ដស៊េរីថ្មីរបស់ខ្លួនផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារដល់អតិថិជនរបស់ខ្លួន ដែលកំពុងតែទន្ទឹងរង់ចាំ។ 

 

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Toyota ដែលជាយីហោរថយន្ដរបស់ជប៉ុន និងទទួលបានការគាំទ្រច្រើននៅជុំវិញពិភពលោកក៏មានប្រកាសទទួលកម្មង់រថយន្ដចំនួន ២ ម៉ូដែលរបស់ខ្លួន ដែលកំពុងដំឡើងក្នុងរោងចក្រនៅខ្មែរផងដែរ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Toyota Cambodia មកកាន់ Business Cambodia រថយន្ដដែលទទួលកម្មង់នេះរួមមាន៖ រថយន្ដ Toyota Revo Rally និងរថយន្ដ Toyota Hilux Revo V-Edition

Tcam Hilux Rally Silver Me 1200x455

ចំពោះតម្លៃវិញសម្រាប់រថយន្ដ Toyota Revo Rally ឆ្នាំ២០២៦ ដាក់លក់ក្នុងតម្លៃ ៤០ ៩០០ ដុល្លារ។ ចំពោះរថយន្ដ Toyota Hilux Revo V-Edition វិញដាក់លក់ក្នុងតម្លៃ ៥០ ៦០០​ ដុល្លារ។ ពោលតម្លៃនេះគឺនៅរក្សាដដែលបើធៀបទៅនឹងតម្លៃរថយន្ដឆ្នាំចាស់ ២០២៥។

 

សូមជម្រាបថា ក្រុមហ៊ុន Toyota មានដំឡើងរថយន្ដរបស់ខ្លួនក្នុងរោងចក្រនៅខ្មែរចំនួន ៣ ម៉ូដែលគឺម៉ូដែលគឺ Toyota Revo Rally, Toyota Hilux Revo V-Edition និង Toyota Fortuner Legender។ ប៉ុន្ដែតាមការបញ្ជាក់របស់ក្រុមហ៊ុន សម្រាប់រថយន្ដ Toyota Fortuner Legender នៅមិនទាន់បើកការទទួលកម្មង់នៅឡើយនោះទេ។

Photo 2025 09 02 09 13 36

ដូច្នេះ សម្រាប់លោកអ្នកដែលចង់កម្មង់រថយន្ដ Toyota ស៊េរីថ្មីឆ្នាំ ២០២៦ ទាំង ២ ម៉ូដែលខាងលើ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕 (ផ្នែកលក់ក្រៅ) និង 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 (ផ្នែកលក់អនឡាញ) ទាក់ទងតាមរយៈហ្វេសប៊ុកផេក Toyota Cambodia ក៏បាន។

 

គួររំលឹកផងដែរថា ក្រុមហ៊ុន Toyota បានបើកដំណើរការរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផ្លូវការ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ដោយរោងចក្រដំបូងនៅកម្ពុជានេះគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ និងមានទុនវិនិយោគសរុបជាង ៣៦ លានដុល្លារ និងផ្ដល់ឱកាសការងារចំនួន ១៥០ នាក់ផងដែរ៕

 18f3a732 4215 4f81 9e88 F01766fb890a

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia