នៅយប់ថ្ងៃអង្គារនេះ ហាងឆេងមាសអន្តរជាតិបន្តឡើងថ្លៃជាលំដាប់ពោលគឺមាសបានបំបែកកំណត់ត្រាតម្លៃថ្មីមិនធ្លាប់មានពីមុន។ គិតត្រឹមយប់នេះ ហាងឆេងមាសអន្តរជាតិឡើងដល់៣៥២៨ដុល្លារក្នុងមួយអោន( ស្មើនឹង៤២៥០ដុល្លាក្នុងមួយតម្លឹង) ចំណែងហាងឆេងនៅក្នុងស្រុកយើងឡើងដល់៤២៥ដុល្លារក្នុងមួយជី។
ហាងឆេងមាសបន្តឡើងថ្លៃកាន់តែខ្លាំងដោយសារគ្រប់គ្នាជាពិសេសក្រុមអ្នកវិនិយោគមានការព្រួយបារម្ភបន្ទាប់ពីលោក Donald Trump បានអនុវត្តគោលនយោបាយរបស់ខ្លួននៅឆ្នាំ២០២៥ដែលធ្វើឲ្យពិភពលោមានការភ្ងាក់ផ្អើល។
នៅក្នុងនោះដែរ ការអនុវត្តយកពន្ធទំនិញនាំចូលរបស់លោកត្រាំទៅកាន់ប្រទេសដែលជាដៃគូជាច្រើនទូទាំងពិភពលោកក៏ជាកត្តាធំមួយដែលរុញតម្លៃមាសឲ្យបន្តឡើងថ្លៃ។ លោក Andrian Ash ប្រធានស្រាវជ្រាវនៃក្រុមហ៊ុន Bullion Vault បានឲ្យដឹងថា” មាសបន្តឡើងថ្លៃបន្តិចម្ដងៗនៅប៉ុន្មានខែចុងក្រោយនេះគឺដោយសារតែលោកត្រាំតាមរយៈការអនុវត្តពន្ធនាំចូលដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសកល”។
ក្រៅពីនេះ កាលពីពេលថ្មីនេះ លោក លោក Trump សម្រេចដកលោកស្រី Lisa Cook ចេញពីតំណែងនៅក្នុងធនាគារកណ្ដាលអាមេរិក ធ្វើឲ្យមនុស្សមានការព្រួយបារម្ភថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកការបាត់បង់ភាពឯករាជ្យ។ ហើយកំណើននៃការព្រួយបារម្ភរបស់អ្នកវិនិយោគជាសកលមានការកើនដែលរុញឲ្យតម្លៃមាសកើនឡើយ។
លើសពីនេះ ការចុះខ្សោយនៃប្រាក់ដុល្លារេរបស់សហរដ្ឋអាមេរិកដោយសារតែការរំពឹងថាធនាគារណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់នៅអំឡុងខែកញ្ញាឆ្នាំ២០២៥នេះគឺជាកត្តាមួយទៀតដែលធ្វើឲ្យតម្លៃហាងឆេងមាសកើនឡើងផងដែរ៕