សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យឧកញ៉ា ៤ រូបដែលជំនាញផ្នែកកសិកម្មសិក្សាលទ្ធភាពផលិតជីនៅក្នុងស្រុក
Bunthoeun KoemJUNE 5 202512.3 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចឲ្យអ្នកជំនាញខាងផ្នែកកសិកម្ម ពិសេសអ្នកឧកញ៉ា ៤ រូបគឺ អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា ផែ ហុក ឈួន, អ្នកឧកញ៉ា ហ៊ុន ឡាក់ និងអ្នកឧកញ៉ា ហេង ឡុង ធ្វើការសិក្សាលទ្ធភាពធ្វើយ៉ាងណា ផលិតជីកសិកម្មឲ្យបានសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ខណៈជីគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

503543673 709740918525079 2118051549918865351 N (1)

ថ្លែងក្នុងអង្គប្រជុំសមាជ រដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី៣ មិថុនា ២០២៥ សម្ដេចធិបតីបានមានប្រសាសន៍ដូច្នេះថា «ខ្ញុំបានជួបថ្នាក់ដឹកនាំក្រសួងកសិកម្ម ជាពិសេសឥឡូវខ្ញុំបានប្រគល់ភារកិច្ចឲ្យវិស័យឯកជន និងបានសុំឲ្យឧកញ៉ា ម៉ុង ឫទ្ធី, ឧកញ៉ា ផែ ហុក ឈួន, ឧកញ៉ា ហ៊ុន ឡាក់, ហេង ឡុង និងអ្នកជំនាញក្នុងវិស័យកសិកម្មមួយចំនួន ជួយសិក្សាអំពីលទ្ធភាពក្នុងការផលិតជីក្នុងស្រុក ក្នុងកម្រិតណាមួយ មិនថាតែជីធម្មជាតិ ឬមួយក៏ជីគីមី»

សម្ដេចបន្ដថា បើមិនបាន ១០០ ភាគរយ យ៉ាងហោចណាស់បាន ៣០ ភាគរយនៃសមត្ថភាពរបស់យើង ព្រោះនេះជាកិច្ចការសំខាន់របស់យើង គុណភាព បរិមាណ និងតម្លៃ។ ហើយយើងអាចមានលទ្ធភាពធ្វើ នៅក្នុងកិច្ចការងារនេះ។ ហើយកិច្ចការងារនេះក្រុមការងារកំពុងតែសិក្សាធ្វើយ៉ាងណា រូបមន្ដយ៉ាងណា ដើម្បីយើងធានា។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីក៏បានលើកឡើងថា ជីមិនមែនត្រឹមជាវត្ថុធាតុដើមក្នុងការផលិតផលិតផលកសិកម្មទេ ប៉ុន្ដែជីគឺជាយុទ្ធសាស្ដ្រ។ ពឹងដង្ហើមគេដកពេលថ្ងៃណាមួយគេក្រឡុកតែថ្លៃជីយើងស្លាប់ បិទតែជីយើងនឹងធ្វើអ្វីមិនបានឡើយ។ ដូច្នេះការផលិតជីដោយខ្លួនឯងនេះ ត្រូវតែខិតខំធ្វើ៕

106374243 307389104000631 4504367034218097481 O

2383d2c7a87929f9ac50512ef0aa5cdc 1557998815

Img 2538 1 1024x682 (1)

Fn 2023 08 27 08 27 35 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia