សុខៗមានលុ.យច្រើន បាញ់ចូលកុងយើង! ធនាគារបញ្ជាក់ថាត្រូវធ្វើរឿងនេះជាបន្ទាន់ ដើម្បីកុំឱ្យមានបញ្ហា
Ping Chou EngJUNE 3 20255.7 K views

យោងតាមធនាគារ ABA បានឱ្យដឹងថាបើនៅសុខៗ មានគេបាញ់លុយយ៉ាងច្រើនចូលក្នុងគណនីរបស់អ្នកដោយគ្មានគោលបំណងនិងប្រភពច្បាស់លាស់​នោះ  ដាច់ខាត កុំប៉ះពាល់លុយទាំងនោះឲ្យសោះ ពោលគឺ ​កុំចាយ, កុំដក, កុំផ្ទេរ ឬកុំផ្ញើត្រលប់វិញដោយគ្មានការណែនាំពីធនាគារ។

ដើម្បីសុវត្ថិភាព និងកុំឲ្យពាក់ព័ន្ធនឹងអំពើខុសច្បាប់ ដែលក្រុមឧក្រិដ្ឋជនអាចប្រើប្រាស់វិធីបាញ់នេះក្នុងបំណងបញ្ឆោតឲ្យអ្នកចូលរួមក្នុងសកម្មភាពលាងលុយកខ្វក់ជាមួយពួកគេដោយមិនដឹងខ្លួន។

ដូច្នេះវិធីដែលអាចជួយការពារខ្លួនអ្នកកុំឲ្យពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ បញ្ហាលុយកាក់ឬធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អ្នកត្រូវរាយការណ៍ទៅកាន់ធនាគារជាបន្ទាន់ ព្រោះនេះជាគន្លឹះដ៏ត្រឹមត្រូវ និងសុវត្ថិភាពបំផុតមួយ។

ខណៈពេលដែលលោកអ្នកជួបរឿងដូចនេះ ការជូនដំណឹងទៅធនាគារភ្លាមៗអំពីប្រតិបត្តិការមិនប្រក្រតីគឺអាចធ្វើឡើង តាមរយៈលេខ 1 800 203 203 ដែលជាប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅចេញក្នុងប្រទេសកម្ពុជា។

ក្រោយពីរាយការណ៍ហើយនោះធនាគារ ABA នឹងធ្វើការស៊ើបអង្កេតតាមច្បាប់ និងបង្វិលទឹកប្រាក់ទាំងនោះត្រលប់ទៅប្រភពដើមវិញឲ្យបានត្រឹមត្រូវ៕ 

 

500471162 1144780807684688 7789056959147965381 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia