ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin ចុះអនុស្សរណៈយោគយល់ ដើម្បីលើកកម្ពស់ស្តង់ដារ ម៉ាស៊ីនត្រជាក់នៅកម្ពុជា
Daneth MechJUNE 5 2025

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន Daikin Airconditioning (Cambodia)​ Co.,Ltd. ពីកិច្ចសហការលើកកម្ពស់ស្តង់ដារម៉ាស៊ីនត្រជាក់ និងនិរន្តភាពក្នុងវិស័យ HVAC នៅកម្ពុជា។

អនុស្សរណៈយោគយល់នេះកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ស្តង់ដារប្រព័ន្ធម៉ាស៊ីនត្រជាក់ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាព។ កិច្ចសហការនេះមានគោលដៅតម្រង់ទិសវិស័យ HVAC នៅកម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ បង្កើនប្រសិទ្ធភាពថាមពល និងគាំទ្រគោលដៅអាកាសធាតុរបស់កម្ពុជា។

Photo 2025 06 04 15 16 16

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោក Akinori Atarashi នាយកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ាន និងអូសេអានីរបស់ Daikin Group និងជាប្រធានក្រុមហ៊ុន Daikin Industries ប្រទេសថៃ បានអញ្ជើញចូលរួមជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ។

Photo 2025 06 04 15 16 16 (2)

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបរិស្ថានរបស់យើង។”

Photo 2025 06 04 15 16 17 (2)

លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍ចំពោះកិច្ចសហការនេះ។ លោកបានលើកឡើងថា៖ "យើងមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់ កម្ពុជាឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធខ្យល់ចេញចូល ប្រកបដោយប្រសិទ្ធភាព និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។ តាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកលរបស់យើង ដើម្បីពង្រីកសមត្ថភាពក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។”

Photo 2025 06 04 15 16 17

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia