មាសប្រែប្រួលកាត់យប់! ហាងឆេងមាសចាប់ផ្ដើមប្រែប្រួលសាជាថ្មីដោយព័ត៌មានពីអាមេរិក
Toeuy HongJUNE 4 20254.2 K views

 

នៅយប់ថ្ងៃពុធនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមហក់ឡើងថែមទៀតពោលគឺឡើងថ្លៃចំនួន៣០ដុល្លារ ដោយឡើងដល់៣៣៨៣ដុល្លារក្នុងមួយអោន(ស្មើនឹង៤០៧៥ដុល្លារក្នុងមួយតម្លឹង)។ សម្រាប់ហាងឆេងមាសនៅស្រុកយើងឡើងដល់៤០៧ដុល្លារក្នុងមួយជី។

 

មាសបានចាប់ផ្ដើមហក់ឡើងបន្ថែមទៀតដោយសារតែស្ថានភាពសេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមមានកំណើនយឺត។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាមាសចាប់ផ្ដើមឡើងថ្លៃបន្ទាប់ពីទិន្នន័យបានបង្ហាញថាវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពីការរំពឹងទុក។

ក្រៅពីនេះ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយក៏ជាកត្តាធំមួយដែលធ្វើឲ្យមាសឡើងផងដែរ។ សង្រ្គាមនៅមជ្ឈិមបូព៌ានិងសង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនកាន់តែឡើងកម្ដៅរុញមាសឲ្យកាន់តែឡើងថ្លៃ។

សម្រាប់ទំនោររបស់ហាងឆេងមាសនៅអំឡុងឆ្នាំ២០២៥នេះត្រូវបានអ្នកជំនាញជាច្រើនបានព្យាករថាមាសមានទំនោរកើនឡើងដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយ ការកើនឡើងនៃអតិផរណានិងតម្រូវការមាសពីធនាគារកណ្ដាលនៃប្រទេសជាច្រើនជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia