ស្ងាត់ៗ! ក្រុមហ៊ុន១នេះ វ៉ាដាច់ Microsoft ឡើងតំណែងជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតលើលោក
Kan DaraJUNE 5 2025314 views

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានគ្រងដំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតលើពិភពលោក ក្រោយវ៉ាដាច់ក្រុមហ៊ុនសម្រុកបច្ចេកវិទ្យា Microsoft។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន CNBC ចុះនាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

Dd

ភាគហ៊ុនរបស់ Nvidia បានកើនឡើងប្រហែល ៣% កាលពីថ្ងៃអង្គារ៍ ដោយឡើងដល់ ១៤១.៤០ដុល្លារ ក្នុងមួយហ៊ុន ខណៈកើនឡើងជិត ២៤% ក្នុងរយៈពេលមួយខែកន្លងមកនេះ។ បច្ចុប្បន្នក្រុមហ៊ុន Nvidia មានទីផ្សារមូលធនចំនួន ៣.៤៥ ពាន់ពាន់លានដុល្លារ ស្របពេលដែលក្រុមហ៊ុន Microsoft មានតម្លៃលើទីផ្សារប្រហែល ៣.៤៤ ពាន់ពាន់លានដុល្លារ។

D

គួរជម្រាបផងដែរថា ការកើនឡើងនេះបណ្តាលមកពីភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ដែលជំរុញឲ្យមានតម្រូវការខ្ពស់លើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតចេញពីក្រុមហ៊ុន Nvidia ខណៈគ្រប់ក្រុមហ៊ុនធំៗដូចជា OpenAI, Anthropic, និង xAI ត្រូវការការគណនាដែលមានសមត្ថភាពខ្ពស់សម្រាប់ម៉ូដែល AI ជំនាន់ថ្មី។ ក្នុងនោះលោក Ian Buck ប្រធានផ្នែក Accelerated Computing របស់ Nvidia បានបញ្ជាក់ថា ម៉ូដែល AI ទំនើបៗទាមទារការគណនាខ្ពស់ជាងម៉ូដែលមុនៗរហូតដល់ទៅ ១០០ ដងឯណោះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia