គិតត្រឹមព្រឹកនេះភាគហ៊ុនក្រុមហ៊ុន Tesla របស់លោកElon Musk បានធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺធ្លាក់ចុះរហូតដល់ទៅ១៤%ដែលធ្វើឲ្យក្រុមហ៊ុននេះបានខាតបង់លុយប្រមាណជាង១៥២ពាន់លានដុល្លារ ហើយតម្លៃក្រុមហ៊ុនបានធ្លាក់ចុះក្រោម១ពាន់ពាន់លានដុល្លារភ្លាមៗ។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាភាគហ៊ុនTesla បានធ្លាក់ចុះយ៉ាងគំហុកគឺបន្ទាប់ពីលោក Donald Trump ប្រធានាធិបតីរបស់អាមេរិកបានគំរាមថានឹងដកកុងត្រាក្រុមហ៊ុនរបស់លោក Elon Musk ដែលបានចុះកុងត្រាជាមួយរដ្ឋាភិបាលអាមេរិក មានតម្លៃប្រមាណ៤០០លានដុល្លារ។
នៅក្នុងការិយាល័យOval លោក Donald Trump បានលើកឡើងថា” ខ្ញុំនិងលោក Elon Musk មានទំនាក់ទំនងគ្នាល្អណាស់ ប៉ុន្ដែខ្ញុំមិនដឹងថានៅថ្ងៃខាងមុខទំនាក់ទំនងនឹងទៅជាយ៉ាងណាទេ”។
លោកបានបន្តទៀតថាផ្លូវដ៏ងាយស្រួលមួយក្នុងការសន្សំសៃចំកញ្ចប់ថវិកាជាតិរបានរាប់ពាន់លានដុល្លារគឺបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនរបស់លោក Elon Musk ហើយការលើកឡើងរបស់លោកធ្វើឲ្យប៉ះពាល់ដល់តម្លៃភាគហ៊ុនរបស់Tesla យ៉ាងខ្លាំង។
ជាក់ស្ដែងតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla ពេលនេះធ្លាក់ចុះចំនួន១៤% មកត្រឹម២៨៤ដុល្លារក្នុងមួយហ៊ុន៕