និយាយមិនចំណេញ! សម្តី៣ឃ្លានេះ មនុស្សឧស្សាហ៍និយាយ ធ្វើឱ្យពួកគេខ្សោយទំនាក់ទំនងក្នុងសង្គម
Ping Chou EngJUNE 5 2025865 views

យើងទាំងអស់គ្នាតែងមានពេលខុសឆ្គងនៅក្នុងការសន្ទនា ជួនកាលជាការភ្លាត់មាត់។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់​ដូច​ជា​ខុសៗ រហូតក្លាយជាទម្លាប់រុញច្រើនឱ្យពួកគេខ្សោយខ្លាំងលើជំនាញទំនាក់ទំនងសង្គម។​ ដូច្នេះថ្ងៃនេះចាបក្រហមសូមនាំយកអត្ថបទសិក្សាអំពីចិត្តសាស្រ្តដែលបង្ហាញអំពីសម្តី៥ឃ្លាដែលមនុស្សឧស្សាហ៍និយាយញឹកញាយនឹងធ្វើឱ្យពួកគេខ្សោយទំនាក់ទំនងសង្គម។

. ខ្ញុំគ្រាន់តែនិយាយត្រង់សម្តីនេះយើងច្រើនឮពីមាត់នរណាម្នាក់និយាយ ក្រោយពីគេរិះគន់និងនិយាយអ្វីមួយក្នុងកិច្ចសន្ទនាជាមួយនរណាម្នាក់ ដែលប្រហែលគេគិតថាអាចធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់។

ដើម្បីការពារភាពល្អក់កករ គេក៏និយាយឃ្លានេះ តែការនិយាយបែបនេះជារឿយៗ វាមិនមែនមកពីបញ្ហាស្មោះត្រង់ទៀតទេ គឺវាជាទម្លាប់ទាញទម្លាក់ របៀបរបបទំនាក់ទំនងសង្គមឱ្យកាន់តែចុះខ្សោយ។

ខណៈមនុស្ស​ពូកែធ្វើទំនាក់ទំនងសង្គមវិញ​ គឺគេចេះ​និយាយ​ការពិត​ដោយ​មានតិចនិចបន្តិច  ទើបជាភាពស្មោះត្រង់ភ្ជាប់ជាមួយការយល់ចិត្តខ្ពស់បំផុត។

. អ្នកមិនយល់ទេ៖​សម្តីនេះយើងច្រើនឮពីមាត់នរណាម្នាក់និយាយ ភ្លាមៗនៅពេលគេស​ន្ទនាអំពីប្រធានបទមួយ ហើយត្រូវបានភាគីម្ខាងទៀតបដិសេធគំនិត។

ប៉ុន្តែនៅក្នុងការធ្វើទំនាក់ទំនងសង្គម មនុស្សត្រូវស្តាប់គ្នាដើម្បីយល់ចេតនា មិនមែនដើម្បីប្រកែកតវ៉ាយកឈ្នះឬខុសត្រូវនោះទេ ព្រោះការប្រកែកតវ៉ាគឺជាការធ្វើឱ្យចុះខ្សោយផ្នែកទំនាក់ទំនង និងជាពាក្យសម្តីហាក់មើលស្រាលភាគីម្ខាងទៀត។

ព្រោះមនុស្សពូកែធ្វើទំនាក់ទំនងសង្គមគេនឹងស្តាប់ហើយបញ្ចុះបញ្ចូលមនុស្សឱ្យយល់ស្របតាមគំនិតរបស់គេវិញប្រកបដោយតិចនិក​និងធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថាគេមិនស្រាលពេកទេ ក្នុងទំនាក់ទំនងនេះ។

. ម៉េចក៏ប្រកាន់ម្ល៉េះសម្តីនេះយើងច្រើនឮពីមាត់នរណាម្នាក់និយាយ ក្រោយពេលធ្វើឱ្យនរណាម្នាក់ទៀតប្រកាន់ខឹងបន្ទាប់ពីកិច្ចស​ន្ទនាណាមួយ។

ប៉ុន្តែនៅក្នុងការធ្វើទំនាក់ទំនងសង្គមមនុស្សមិនអាចចេះតែនិយាយភាសា១និងប្រធានបទតែ១មួយ ជាមួយមនុស្សគ្រប់ប្រភេទទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពជីវិតប្រវត្តិខុសៗគ្នា។​

ដូច្នេះការនិយាយស្តីដោយប្រកាន់គោលជំហររបស់ខ្លួនឯងនិងផ្អែកលើបទពិសោធន៍ខ្លួនឯងមាំពេកនឹងធ្វើឱ្យមនុស្សខ្សោយទំនាក់ទំនងសង្គម។

ផ្ទុយមកវិញមនុស្សដែលពូកែធ្វើទំនាក់ទំនងសង្គមនឹងព្យាយាមយល់ពីភាសាដែលគួរប្រើលើប្រភេទមនុស្សដែលគេជួបនិងប្រធានបទដែលគេចូលចិត្ត ហើយមិនរសើបឬប៉ះពាល់ដល់ភាគីម្ខាងទៀត។  

យ៉ាងណាមិញឃ្លាទាំងនេះយើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើនៅក្នុងកាលណាមួយនៃប្រវត្តិកិច្ចសន្ទនា ប៉ុន្តែការយកចិត្តទុកដាក់និងផ្លាស់ប្តូរបន្ថែមបន្តិចបន្តួច ជាមួយនឹងពាក្យសម្តីរបស់យើងអាចមានន័យខុសគ្នាឬយល់ច្រឡំពីចេតនាក្នុងទំនាក់ទំនង។ ដូច្នេះការផ្លាស់ប្តូរ​ឃ្លា​សន្ទនាតូចមួយ ពិតជាអាច​ធ្វើ​ឱ្យ​គុណភាពជំនាញនៃទំនាក់ទំនងសង្គមកាន់តែប្រសើរឡើង៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia