ដំណឹងល្អ! រាជរដ្ឋាភិបាល នឹងសិក្សាជីកប្រឡាយថ្មីប្រវែង ៧០ គីឡូម៉ែត្រតភ្ជាប់ទន្លេធំ២នេះ
Bunthoeun KoemJUNE 5 20254.3 K views

រាជរដ្ឋាភិបាល នឹងធ្វើការសិក្សាជីកប្រឡាយទឹកថ្មី តភ្ជាប់ទន្លេមេង្គលើជាមួយនិងទន្លេសាប ដើម្បីធានាតុល្យភាពទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើកសិកម្ម។ នេះបើយោងតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

503543673 709740918525079 2118051549918865351 N

ថ្លែងនៅក្នុងសមាជខាងលើសម្ដេចធិបតីបានមានប្រសាសន៍ដូច្នេះថា «ខ្ញុំបានឲ្យធ្វើការជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA (ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិកូរ៉េ) ឲ្យសិក្សាធ្វើប្រឡាយតភ្ជាប់ពីទន្លេមេគង្គលើ (ភូមិសាស្ដ្រខេត្ដស្ទឹងត្រែង) ទៅទន្លេសាប (ភូមិសាស្ដ្រស្ទឹងសែន ខេត្ដកំពង់ធំ) ដើម្បីធានាតុល្យភាពទឹក។ ព្រោះឥឡូវយើងផ្ដាច់ អត់បានអីភ្ជាប់ទេ ខែប្រាំងគឺហូរមកក្រោមអស់។ អ៊ីចឹងយើងនឹងសិក្សាកន្លែងនេះ»។  

សម្ដេចមានប្រសាសន៍បន្ដថា «ខ្ញុំបានឲ្យសិក្សាមួយជំហ៊ានសិន អំពីបរិស្ថាន អំពីប្រព័ន្ធបច្ចេកទេស ធ្វើយ៉ាងណាអាចភ្ជាប់ទន្លេមេគង្គលើ នៅខាងស្ទឹងត្រែងតភ្ជាប់មកដល់ខាងស្ទឹងសែនចាក់មកតែម្ដង។ ដូចប្រហែល ៧០ គីឡូម៉ែត្រ។ បើសិនជាយើងធ្វើបានប្រឡាយទឹកនេះ យើងនឹងអាចធានាតុល្យភាពទឹករវាងទន្លេមេគង្គ និងទន្លេសាប របស់យើង ហើយអាចជួយដល់ការប្រព័ន្ធធារាសាស្ដ្រ និងប្រព័ន្ធទឹកប្រើប្រាស់របស់យើងនៅទូទាំងប្រទេស»។

ជុំវិញនឹងគម្រោងតភ្ជាប់ប្រឡាយទឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានបង្កើបឲ្យដឹងទៀតថា ទៅថ្ងៃមុខ រាជរដ្ឋាភិបាលក៏អាចនឹងធ្វើការសិក្សាក្នុងការជីកប្រឡាយភ្ជាប់ពីទន្លេសាបឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដើម្បីការធានាការដឹកជញ្ជូនទឹកផងដែរ។ ព្រោះថានៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាស់ ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកគឺកាន់តែសំខាន់៕

ប្រសាសន៍របស់សម្ដេចធិបតី៖

Waterbodies

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia