រីករាយណាស់! អគ្គរដ្ឋទូតនៃប្រទេសបេរ៉ូ សន្យានឹងឱ្យវិស័យឯកជនមកសិក្សានៅកម្ពុជា ដើម្បីនាំចេញផលិតផល២ មុខនេះ
ធី ស្រីល័ក្ខJUNE 5 2025128 views

កាលពីថ្មីៗនេះ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ricardo Estanislao Morote Canales ជាឯកអគ្គរដ្ឋទូតប្រទេសប៉េរូប្រចាំកម្ពុជាដែលមាននិវាសនដ្ឋាននៅទីក្រុងកូឡាឡាំពូរ, ប្រទេសម៉ាឡេស៊ី។

1

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ  បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញអ្នកវិនិយោគប៉េរូ មកធ្វើធុរកិច្ចនិងនាំចេញផលិតផលកម្ពុជា រួមមាន៖ ផលិតផលកៅស៊ូ និងអង្ករ ព្រមទាំងពិនិត្យលើការវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាដើម។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់នូវសំណូមពរ និងបានសន្យាថា នឹងចែករំលែកការពិភាក្សាទាំងនេះទៅកាន់វិស័យឯកជនរបស់ប្រទេសប៉េរូ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពទាំងអស់នេះ។

2

គួរជម្រាបថា កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានសក្តានុពលនៅក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាផលិតផលស្រូវ និងកៅស៊ូ ជាដើម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia