ការប្រើប្រាស់ App ធនាគារនៅក្នុងយុគសម័យឌីជីថលថ្វីត្បិតតែវាផ្ដល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមទូរស័ព្ទដៃពិតមែន ប៉ុន្ដែវាក៏អាចបង្កហានិភ័យដល់លុយរបស់អ្នកនៅក្នុងកុងធនាគារផងដែរបើអ្នកមិនបានប្រយ័ត្ន។
ខាងក្រោមនេះ Business Cambodia សូមណែនាំពីគន្លឹះសំខាន់៣ដែលអ្នកគួរធ្វើដើម្បីចៀសវាងគេឆបោកតាមប្រព័ន្ធអ៊ុនធឺណេតអស់លុយពីកុងធនាគារ។
១. មុនផ្ទេប្រាក់៖ មុននឹងផ្ទេប្រាក់ឬផ្ញើរប្រាក់អ្នកត្រូវតែធ្វើការត្រួតពិនិត្យឲ្យបានច្បាស់ថាតើមនុស្សដែលអ្នកផ្ញើលុយទៅនោះជាអ្នកណាឲ្យពិតប្រាកដដើម្បីចៀសវាងផ្ញើទៅជនខិលខូចដែលធ្វើឲ្យអ្នកខាតបង់លុយទទេ។
២. កុំចុចLink ផ្ដេសផ្ដាស់៖ នៅលើអនឡាញ លើបណ្ដាញសង្គមមានLinkជាច្រើនហើយLink ខ្លះគឺត្រូវបានជនខិលខូចបង្កើតក្នុងគោលបំណុលដើម្បីលួចទិន្នន័យនិងព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងគណនីបណ្ដាញសង្គមនិងគណនីធនាគាររបស់អ្នក។ ដូច្នេះមុននឹងចុចLinkណាមួយអ្នកត្រូវប្រាកដថាLinkនោះគឺមានសុវត្ថិភាព។
៣. ការពារព័ត៌មានផ្ទាល់ខ្លួន៖ ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងកុងធនាគារ អ្នកត្រូវរក្សាជាការសម្ងាត់ដោយមិនត្រូវឲ្យគេដឹងឡើយដូចជា លេខ OTP លេខpassword និងព័ត៌មានផ្សេងៗដែលអាចបង្កហានិភ័យដល់កុងធនាគាររបស់អ្នក៕