ហាងឆេងមាសប្រែប្រួលខ្លាំង ខណៈសេដ្ឋកិច្ចសកលមិនច្បាស់លាស់ ភូមិសាស្រ្តសកលនៅតែតានតឹង
Toeuy HongJUNE 2 20254.4 K views

នៅថ្ងៃព្រឹកថ្ងៃអង្គារ៍នេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺហាងឆេងមាសបានចាប់ផ្ដើមហក់ឡើងយ៉ាងគំហុក។ ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃទី២ខែមិថុនានេះហាងឆេងមាសឡើងចំនួនថ្លៃចំនួន៦២ដុល្លារ ដោយឡើងដល់៣៣៧៧ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៦៨ដុល្លារក្នុងមួយតម្លឹង)។ សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងនៅថ្ងៃនេះឡើងថ្លៃ៤០៦ដុល្លារក្នុងមួយជី។

 

ហាងឆេងមាសបានចាប់ផ្ដើមហក់ឡើងវិញដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមចុះខ្សោយ។ គិតត្រឹមថ្ងៃនេះសន្ទស្សន៍ប្រាក់ដុល្លាររបស់អាមេរិកបានធ្លាក់មក៩៨.៩៦។

ក្រៅពីប្រាក់ដុល្លារអាមេរិកថមថយ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយក៏ជាកត្តាធំមួយដែលធ្វើឲ្យមាសឡើងផងដែរ។ កាលពីថ្ងៃស្រុកសប្ដាហ៍មុន លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានអះអាថាចិនបានបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរឿងនេះធ្វើឲ្យទីផ្សារសកលស្ថិតក្នុងភាពមិនច្បាស់ហើយរុញតម្លៃមាសឲ្យកាន់តែឡើងថ្លៃ។

ក្រៅពីនេះភាពតានតឹងនៃសង្រ្គាមក៏ជាកត្តារួមផ្សំដែលធ្វើឲ្យមាសកាន់តែកើនឡើងផងដែរ។ សង្រ្គាមនៅមជ្ឈិមបូព៌ានិងសង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនកាន់តែឡើងកម្ដៅរុញមាសឲ្យកាន់តែឡើងថ្លៃ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia