គិតត្រឹមចុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានរោងចក្រធំៗចំនួន ២,៤២៥ រោងចក្រ ដែលបានបង្កើតការងារចំនួន ១,១៦០,១៨១ នាក់ ខណៈស្ត្រីមានចំនួន ៧៣.៦៨% នៃកម្លាំងពលកម្មសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
ក្នុងនោះ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ការវិនិយោគរបស់ប្រទេសចិនមានចំនួនប្រហែល ៧៣.៣៥% នៃទុនវិនិយោគសរុបរបស់កម្ពុជាក្នុងខែ មករា ឆ្នាំ ២០២៥ ដែលមានចំនួន ៥៤៨.៦៥ លានដុល្លារ នៃការវិនិយោគសរុបរបស់ប្រទេស ៧៤៨ លានដុល្លារ។
គួរជម្រាបផងដែរថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនម្នាក់ៗ (GDP) ឈានដល់ ២,១៨៨ ដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍ពីអង្គការអន្តរជាតិ World Economics សម្រាប់ឆ្នាំ២០២៤៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook