មុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជា ចំនួន ២៨ បន្ទាត់ពន្ធគយ នឹងទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចុះនាថ្ងៃទី ០៣ ខែមិថុនា។
ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
ដោយឡែក សម្រាប់បរិមាណ មុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ ត្រូវមកដាក់ពាក្យស្នើសុំនៅ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។
គួរជម្រាបផងដែរថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីខាងលើនេះ អាចទាញយកបានតាម QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ១២៦៦៕
អានលម្អិត៖