ដាក់លុយដោយទំនុកចិត្ត! ធនាគារកូនខ្មែរ១នេះ ជាប់ឈ្មោះក្នុងបញ្ជីជាធនាគារដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក
Toeuy HongJUNE 1 20252.7 K views

ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជដ៏ចាស់វស្សាមួយនៅប្រទេសកម្ពុជាហើយក៏ជាធនាគារដែលធំបំផុតបើគិតពីបណ្ដាញសាខានៅត្រឹមឆ្នាំ២០២៤នេះ ជាពិសេសធនាគារនេះបានជាប់ជាធនាគារដ៏មានសុវត្ថិភាពបំផុតក្នុងលោកនៅក្នុងឆ្នាំ២០២៤នេះ។

បើយោងតាមវេបសាយGlobal Finance បានឲ្យដឹងថានៅប្រទេសកម្ពុជាអ្នកឈ្នះថ្មីក្លាយជាធនាគារដែលមានសុវត្ថិភាពបំផុតក្នុងលោកនៅឆ្នាំ២០២៤គឺបានទៅលើធនាគារ អេស៊ីលីដា

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាធ្លាប់លើកឡើងថាអតិថិជនគួរតែមានមោទនភាពដែលបានក្លាយជាអតិថិជនរបស់ធនាគារ អេស៊ីលីដាព្រោះមុននឹងជ្រើសរើសប្រើប្រាស់ធនាគារណាមួយអតិថិជនតែងតែស្វែងរកធនាគារដែលពួកគាត់ជឿទុកចិត្តមុននឹងសម្រេចចិត្តយកប្រាក់ដែលរកបានទៅផ្ញើរធនាគារនិងប្រើប្រាស់សេវាធនាគារ។

លោកបណ្ឌិតក៏បានបង្ហើបផងដែរមានកត្តាមួយចំនួនដែលធ្វើអេស៊ីលីដាជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅក្នុងឆ្នាំ២០២៤គឺដោយសារធនាគារនេះមានអភិបាលកិច្ចល្អ គាំទ្រនិងផ្ដល់តម្លាភាពនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេវាកម្ម។

លើសពីនេះធនាគារផ្ដល់ដំណោះស្រាយយ៉ាងឆាប់រហ័សដល់អតិថិជននៅពេលដែលពួកគាត់ជួបបញ្ហាទាក់ទងនឹងការប្រើប្រាស់សេវាធនាការដោយមិនមានការផាពិន័យឡើយ។

គួរបញ្ជាក់ផងដែរថាគិតមកដល់បច្ចុប្បន្នធនាគារ អេស៊ីលីដាមានទ្រព្យសកម្មជាង១០.៨ពាន់លានដុល្លារពោលគឺជាធនាគារធំបំផុតទី២បើគិតពីទ្រព្យសកម្មហើយត្រឹមឆ្នាំ២០២៥នេះ ធនាគារ អេស៊ីលីដាបានពង្រីកសាខារហូតដល់ទៅជាង២៦០សាខាទូទាំងប្រទេសកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia