មនុស្សភាគច្រើនអាចរកវិធីដើម្បីសន្សំប្រាក់ ១០០ដុល្លារបាន។ ប៉ុន្តែតើយើងប្រើលុយ ១០០$ នោះយ៉ាងម៉េចដើម្បីជំរុញហិរញ្ញវត្ថុរបស់យើងឲ្យមានភាពល្អប្រសើរ?
ខាងក្រោមនេះ គឺជាវិធីសាស្ត្ររបស់សេដ្ឋីកំពូលៗ៣រូប លើពិភពលោក ដោយកែប្រែលុយ ១០០$ ឲ្យក្លាយទៅជាលុយ ១លាន$៖
១/. វិនិយោគទៅលើអ្វីដែលអ្នកស្រលាញ់
វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងកសាងភាពមានបានយ៉ាងពិតប្រាកដ។ វាទាមទាឲ្យអ្នកជាមនុស្សដែលចេះសន្សំសំចៃ និងមានភាពឧស្សាហ៍ព្យាយាមក្នុងការរកប្រាក់ចំណូល។ យ៉ាងណាមិញ ការបង្កើតសន្តិភាព ឬសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ វាតម្រូវឲ្យអ្នកធ្វើការសន្សំប្រាក់លើសពីអ្វីដែលអ្នកបានគិត និងរំពឹងទុក។ ដូច្នេះហើយនៅពេលដែលអ្នកសន្សំបានសមល្មម តិចឬច្រើនជាង ១០០$ អ្នកគួរតែយកកញ្ចប់លុយតូចនេះទៅវិនិយោគ។
ហើយចំពោះការវិនិយោគទៀតសោត អ្នកអាចធ្វើការវិនិយោគទៅលើអ្វីដែលអ្នកស្រលាញ់ ឬស្វែងរកក្រុមមនុស្សដែលអ្នកជឿទុកចិត្ត ហើយបញ្ចូលទឹកប្រាក់ ១០០$ របស់អ្នកជាមួយពួកគេដើម្បីបង្កើតការវិនិយោគដែលមានព័ត៌មានគ្រប់គ្រាន់ និងមានភាពរឹងមាំ។ វិនិយោគលើអ្វីដែលអ្នកដឹង និងមានចក្ខុវិស័យសម្រាប់វា។
ដោយយោងតាម អ្នកស្រី Bethenny Frankel ស្ថាបនិក Skinnygir និងជាសមាជិកនៃ The Real Housewives of New York City។
២/. ពង្រឹង និងកែលំអលើខ្លួនឯង
ជាការពិត មានមនុស្សមួយចំនួនធ្វើការវិនិយោគចំពេលវេលាអំណោយផល និងឱកាសល្អ ហើយជាលទ្ធផលពួកគេក៏ទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។ ឧទាហរណ៍ ប្រសិនបើអ្នកបានវិនិយោគ ១០០$ លើ Bitcoin ក្នុងឆ្នាំ ២០១០ នោះមកដល់បច្ចុប្បន្នអ្នកនឹងមានឱកាសចំណេញច្រើនពីវា។ ប៉ុន្តែវាប្រៀបដូចជាការលេងឆ្នោតអីចឹង ព្រោះអ្នកមិនមានទិន្នន័យ ឬមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការព្យាករណ៍ពីវានោះទេ។
មធ្យោបាយដែលអ្នកជឿទុកចិត្តបានដើម្បីក្លាយជាអ្នកមានដោយគ្រាន់តែប្រើលុយ ១០០$ គឺត្រូវវិនិយោគវាលើវគ្គសិក្សា សៀវភៅ ឬសកម្មភាពផ្សេងៗជាច្រើនទៀតក្នុងការពង្រឹងសមត្ថភាពខ្លួនរបស់អ្នក។ វានឹងជួយឲ្យអ្នកមានចំណេះដឹងមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការសម្រេចចិត្ត និងធ្វើការសិក្សាបានត្រឹមត្រូវនៅពេលដែលអ្នកធ្វើការវិនិយោគទៅលើអ្វីមួយដើម្បីទាញផលប្រយោជន៍ ឬប្រាក់ចំណេញត្រឡប់មកវិញ។
ដោយយោងតាម លោក Grant Cardone អ្នកជំនាញខាងផ្នែកលក់ ដែលកសាងទ្រព្យសម្បត្តិបាន ៧៥០លានដុល្លារ ពីចក្រភពអចលនទ្រព្យ ហើយក៏ជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបផងដែរ។
៣/. រៀនជំនាញចំណូលខ្ពស់
ប្រសិនបើអ្នកមិនមានលុយដើម្បីចាប់ផ្តើមអាជីវកម្មទេនោះ ចូលកុំទាន់ចាប់ផ្តើមវាអី។ ផ្ទុយទៅវិញចំណាយលុយ ១០០$ របស់អ្នកលើសៀវភៅនិងការបណ្តុះបណ្តាលដើម្បីរៀនជំនាញមួយដែលនឹងធ្វើឱ្យអ្នកទទួលបាន ១០,០០០$ ក្នុងមួយខែឬច្រើនជាងនេះ។
ជ្រើសរើសជំនាញដែលមានប្រាក់ចំណូលខ្ពស់ជួយអ្នកនាំមកនូវប្រាក់ចំណូលដូចជា Copy writing ឬការលក់ជាដើម។ អ្នកអាចរៀនវាយ៉ាងឆាប់រហ័សហើយអ្នកអាចប្រើប្រាស់វាក្នុងការទាញប្រាក់ចំណូលក្នុងឧស្សាហកម្មជាច្រើន។
នៅពេលដែលអ្នករកប្រាក់បានគ្រប់គ្រាន់អ្នកអាចបង្វែរភាពជោគជ័យរបស់អ្នកនៅពេលនេះទៅជាការងារពេញម៉ោង។ បន្ទាប់មកធ្វើមាត្រដ្ឋាននិងវិនិយោគប្រាក់ចំណេញរបស់អ្នក។ នោះហើយជារបៀបដែលអ្នកកសាងទ្រព្យសម្បត្តិពិតប្រាកដ។ ប្រសិនបើអ្នកតស៊ូនិងពូកែអ្វីដែលអ្នកធ្វើអ្នកនឹងទៅដល់គោលដៅដែលអ្នកចង់សម្រេចបាន។ ប៉ុន្តែវានឹងមិនកើតមានឡើងក្នុងរយៈពេលត្រឹមតែមួយយប់នោះទេ វាទាមទារឲ្យអ្នកបញ្ចេញសកម្មភាពនិងបោះជំហានទៅមុខ។
ដោយយោងតាម Dan Lok អ្នកអប់រំកម្រិតសកល ជាអ្នកនិពន្ធល្បីល្បាញមួយរូប ហើយក៏ជាស្ថាបនិកនៃ Closers.com ផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook