នុងសង្គមបច្ចុប្បន្ន មនុស្សមួយចំនួនចូលចិត្តបង្អួតបង្ហាញរបស់ក្រៅខ្លួនដូចជា គ្រឿងអលង្ការ ខ្សែក ចិញ្ចៀន នាឡិកាដៃ គ្រឿងពេជ្រ រថយន្តទំនើប របស់ប្រេនៗ ប្រើជីវិតហៃសូរឲ្យគេមើលមកថាមានទ្រព្យធនសម្បូរហូរហៀរ ឬចង់ឲ្យគេកោតសរសើរជាដើម។ ប៉ុន្តែតើពិតជាចាំបាច់ឬទេ ដែលត្រូវបង្ហាញតាមរយៈរូបភាពបែបនេះដើម្បីឲ្យអ្នកដទៃគិតថាយើងជាអ្នកមាន?
ឆ្លើយតបទៅនឹងសំណួរខាងលើ នៅក្នុងវេទិកាចែករំលែកមួយកាលពីពេលកន្លងទៅ លោក Barack Obama អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកពិតជាមានទំនុកចិត្តលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក អ្នកប្រហែលជាមិនពាក់ខ្សែកទម្ងន់ ៨ផោន (ប្រហែល ៣.៦៣គីឡូក្រាម) ជុំវិញករបស់អ្នកទេ ព្រោះអ្នកដឹថា “អូ! ខ្ញុំមានលុយក្នុងកុងធនាគារ”។ ខ្ញុំមិនចាំបាច់បង្ហាញអ្នកថាខ្ញុំមានលុយចំនួនប៉ុន្មានឡើយ។ ហើយការរស់នៅបែបនេះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ»។
យ៉ាងណាមិញ ការមានទំនុកចិត្តលើខ្លួនឯង មិនតម្រូវត្រូវតែពាក់គ្រឿងអលង្ការជ្រែកខ្លួន ឬបង្អួតពីទឹកលុយគ្រាក់ៗ បង្ហាញជីវិតឡូយឆាយក្នុងបណ្តាញសង្គម ឬសង្គមពិតនោះទេ។ ការមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ឬមានប្រាក់កាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងជីវិតអាចរស់នៅដោយភាពសុខស្រួល មិនភ័យមុខភ័យក្រោយ និងមានសេរីភាពធ្វើរឿងគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ គឺជាគ្រឹះដ៏ធំមួយដែលជំរុញឲ្យមនុស្សមានទំនុកចិត្តខ្ពស់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook