ប្រយ័ត្នគេhackយកលុយ! អ្នកប្រើកាតធនាគារ នេះជាព័ត៌មានក្នុងកាតដែលមិនត្រូវឲ្យគេដឹងដាច់ខាត
Toeuy HongJUNE 4 20251 K views

 បច្ចុប្បន្នបើទោះបីជាយើងអាចធ្វើការទូទាត់តាមរយៈការស្គែនQR Code ពិតមែនប៉ុន្ដែកាតធនាគារក៏នៅតែចាំបាច់ក្នុងការប្រើប្រាស់ទិញទំនិញតាមអនឡាញនៅលើផ្សារអនឡាញធំៗដូចជាAmazon, Ali Pay ក៏ដូចជាប្រើប្រាស់សម្រាប់ទូទាត់ផលិតផលនិងសេវាកម្មជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតរ។

ការប្រើប្រាស់កាតធនាគារវាជួយសម្រួលយើងក្នុងការទិញទំនិញមានភាពងាយស្រួលប៉ុន្ដែអ្នកត្រូវចេះប្រុងប្រយ័ត្នចំពោះព័ត៌មានមួយចំនួននៅលើកាត ព្រោះព័ត៌មានទាំងនោះអាចហុចឱកាសឲ្យជនខិលខូចhack ចូលដើម្បីប្រើប្រាស់កាតនិងhack យកលុយ។

សម្រាប់ព័ត៌មានទាក់ទងនឹងកាតធនាគារដែលអ្នកត្រូវរក្សាជាការសម្ងាត់ដើម្បីចៀសវាងគេhack គឺមានដូចជា លេខលើកាត( ចំនួន១៦ខ្ទង់) លេខCVV និងកាលបរិច្ឆេទផុតកំណត់ ដែលព័ត៌មានទាំងនេះបើអ្នកផ្សេងដឹងសុទ្ធតែមានហានិភ័យដល់អ្នក

ក្រៅពីនេះ លេខpassword នៃកាតរបស់អ្នកសម្រាប់ប្រើប្រាស់ពេលដកលុយនៅតាមទូATM គឺដាច់ខាតអ្នកមិនត្រូវឲ្យអ្នកណាដឹងឡើយ។ នៅក្នុងករណីគេដឹងលេខសម្ងាត់នេះហើយគេអាចលួចកាតរបស់អ្នកបានគឺហានិភ័យខ្ពស់បំផុត។

ដើម្បីចៀសវាងពីការhack អ្នកមិនត្រូវផ្ដល់លេខCVV និងលេខpassword ឲ្យគេដឹងឡើយ។ លើសពីនេះអ្នកគួរចៀសវាងការប្រើប្រាស់Wifi សាធារណៈពេលធ្វើប្រតិបត្តិការសេវាធនាគារ។ រឿងល្អមួយដែលអ្នកគួរធ្វើនោះគឺប្រើប្រាស់កាតនិម្មិត( Virtual card) ព្រោះវាមានសុវត្ថិiភាព៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia