ដំណឹង! ក្រសួងអប់រំប្រកាស រៀនត្រៀមបាក់ឌុប ឥ.តគិតថ្លៃ​នៅសាលាល្បីៗ២នេះ ទៅរៀនផ្ទាល់ក៏បាន
Ping Chou EngJUNE 4 2025137 views

យោងតាមការប្រកាសក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy –AusCam Academy) នឹងផ្តល់អាហារូបករណ៍ចំនួន ២,០០០កន្លែង ដល់សិស្សថ្នាក់ទី១២ ដើម្បីរៀនវគ្គសិក្សាមុខវិជ្ជាភាសាអង់គ្លេស សម្រាប់ត្រៀមប្រឡងបាក់ឌុប។

ដោយអាហារូបករណ៍ភាសាអង់គ្លេសនេះគឺសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យ​មសិក្សាទុតិយភូមិ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា ត្រៀមនេះ សិស្សដែលជាប់អាហារូបករណ៍ អាចជ្រើសរើសក្នុងការរៀនផ្ទាល់នៅសាខាណាមួយនៃសាលាទាំង២ ឬការសិក្សាតាមប្រព័ន្ធអនឡាញ។



ចំពោះអាហារូបករណ៍នេះផុតកំណត់នៃការដាក់ពាក្យនៅថ្ងៃទី ១១ មិថុនា ២០២៥ និងប្រកាសលទ្ធផលជាប់នៅថ្ងៃ ១៥ មិថុនា ២០២៥ ដោយវគ្គសិក្សានឹងចាប់ផ្តើម ១៩ មិថុនា និង ០៣ សីហា ២០២៥។ ដូច្នេះប្រសិនបើសិស្សនុសិស្សមានបំណងចង់ដាក់ពាក្យចូលរៀនស្វែងរកព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់លីង acecambodia.org/ACEScholarship ក្នុងនោះសិស្សស្រីនិងសិស្សមកពីបណ្តាខេត្តត្រូវបានលើកទឹកចិត្តខ្ពស់៕

502547000 1118025783684177 9117619968369886816 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia