សិស្ស២រូប អាចបង្កើតដ្រូន ជួយកសិករ៥ម៉ឺននាក់ មើលជំងឺដំណាំរាប់សិបប្រភេទបាន ព្រោះតែហេតុផល១នេះ
Ping Chou EngJUNE 2 202562 views

សិស្សវិស្វកម្មជនជាតិឥណ្ឌា២រូបគឺលោក Amandeep Panwar និង Rishabh Choudhary បាន បានបង្កើតដ្រូនកសិកម្ម ដែលអាចត្រួតពិនិត្យដំណាំជំនួសកម្លាំងមនុស្សបាន ជួយកសិករជាង៥ម៉ឺននាកើមិនឱ្យធ្វើស្រែខាត។

Blue and Yellow Modern Business Workshop Facebook Ad 2025 05 29 T215542.661 11zon 1748535969

ជាសិស្សវិស្វកម្មរៀនផ្នែកបច្ចេកវិទ្យា ប៉ុន្តែកម្លោះទាំងពីររូបនេះ មិនដែលមានបំណងធ្វើការបម្រើឱ្យវិស័យកសិកម្មទាល់តែសោះ។ ការចាប់ផ្តើមដំបូងឡើយពួកគេជ្រើសរើសទីតាំងវាលស្រែក្នុងស្រុក Barabanki រដ្ឋ Uttar Pradesh ដើម្បីជាកន្លែងបង្ហោះដ្រូនលេងសាកល្បងប៉ុណ្ណោះ។

ការបង្ហោះដ្រូនរបស់ពួកគេប្រៀបបាននឹងការសម្តែងមួយដែលទាក់ចិត្តអ្នកស្រុកអ្នកភូមិឱ្យមកមើលព្រោងព្រាត ហើយពួកគេក៏បានលាន់មាត់ថា “ឧបករណ៍នេះចាប់សត្វល្អិតបានឬអត់? អត់ដឹងដំណាំកើតអី ស្លឹកឡើងពណ៌លឿងអញ្ចឹង?” សំណួរទាំងនេះធ្វើឱ្យពួកលោកគាំងមួយរំពេច ហើយពួកគេបានសួរទៅខ្លួនឯងវិញថា តើពួកគេជួយកសិករបានដោយរបៀបណា តើដ្រូនដែលពួកគេបង្កើតឡើងជាការកំសាន្តនេះអាចជួយដោះស្រាយបញ្ហារបស់កសិករបានដែរឬទេ។

Blue and Yellow Modern Business Workshop Facebook Ad 2025 05 30 T091906.629 11zon 1748576956

ក្រោយមកទៀតពួកគេបានខិតខំរកវិធីដើម្បីឱ្យដ្រូនរបស់ពួកគេធ្វើការបាន ហើយថែមទាំងជួបពិភាក្សាជាមួយអ្នកជំនាញកសិកម្មទៀតផង។ មិនយូរមិនឆាប់ ពួកគេក៏អាចបង្កើតដ្រូនដែលមានសមត្ថភាពអាចត្រួតពិនិត្យសុខភាពដំណាំដោយអាចជំនួសកម្លាំងមនុស្សផងដែរ។

Blue and Yellow Modern Business Workshop Facebook Ad 2025 05 30 T091221.353 11zon 1748576553

ចំពោះដ្រូននេះផងដែរ គេបានបំពាក់កាមេរ៉ាដែលអាចរចាប់យកពណ៌បានដល់ទៅ១៤០ប្រភេទ ហើយកំណត់បាននូវដំណាំណាដែលកំពុងមានជំងឺ និងកង្វះសារធាតុចិញ្ចឹមទៀតផង។ នេះបើតាមការលើកឡើងរបស់លោក Amandeep។

ចំណែកឯលោក Rishabh បានបន្តថា ពួកគេមិនគ្រាន់តែស្តាប់ពីបញ្ហារបស់កសិករ ហើយដើរចេញនោះទេ តែពួកគេមានគោលដៅចង់ជួយដោះស្រាយជាក់ស្តែងតែម្តង ដោយមិនចង់ឃើញកសិករប្រើតែថ្នាំគីមី និងចំណាយលុយច្រើន។

គួរបញ្ជាក់ផងដែរថា ដ្រូនរបស់ពួកគេបានជួយដោះស្រាយបញ្ហាជូនកសិករបានរហូតដល់ទៅ ៥ ម៉ឺននាក់ ដែលធ្វើស្រែ ២០ ម៉ឺន អា ក្នុងរដ្ឋចំនួន ៧ ទូទាំងប្រទេសឥណ្ឌា៕

Blue and Yellow Modern Business Workshop Facebook Ad 2025 05 30 T092424.138 11zon 1748577275

អត្ថបទដោយ៖ ដារ៉ូ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia