ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានចាប់ផ្ដើមកំណត់ថ្លៃប្រេងរបស់ខ្លួនជាថ្មីដើម្បីដាក់លក់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ដែលអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយក្នុងនោះឃើញថា ក្រុមហ៊ុនប្រេងឥន្ធនៈចំនួន ៣ ក៏បានបង្ហាញតម្លៃប្រេងសាំង និងម៉ាស៊ូត ដែលត្រូវដាក់លក់ជូនអតិថិជនផងដែរ។
១. ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី១១ ខែសីហា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
+ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៧៥០ រៀលក្នុង ១ លីត្រ (ចុះថ្លៃ១០០រៀលបើធៀបតម្លៃពីមុន)
+ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ (នៅរក្សាតម្លៃដដែល)
+ប្រេងសាំង សែលលៀម ដាក់លក់ក្នុងតម្លៃ ៤៤៥០ រៀលក្នុង ១ លីត្រ (នៅរក្សាតម្លៃដដែល)។

២. ក្រុមហ៊ុនប្រេងឥន្ធនៈ Caltex
យោងតាមការចេញផ្សាររបស់ក្រុមហ៊ុននៅថ្ងៃទី១១ ខែសីហា ក្រុមហ៊ុនបានកំណត់តម្លៃដាក់លក់ដូចខាងក្រោម៖
+ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៧៥០ រៀលក្នុង ១ លីត្រ (ចុះថ្លៃ១០០ បើធៀបនឹងតម្លៃពីមុន)
+ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃនៅដដែល)
+ប្រេងសាំងហ្គូល ដាក់លក់ក្នុងតម្លៃ ៤៤៥០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃនៅដដែល)

៣. ក្រុមហ៊ុនប្រេងឥន្ធនៈ BVM
យោងតាមការចេញផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី១១ ខែសីហា ក្រុមហ៊ុន BVM បានកំណត់តម្លៃដាក់លក់ដូចខាងក្រោម៖
+ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៧៥០ រៀលក្នុង ១ លីត្រ (ចុះថ្លៃ១០០រៀល បើធៀបតម្លៃពីមុន)
+ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃនៅដដែល)
+ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៤៤០០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃនៅដដែល)៕



