មានសមត្ថភាព តែប្រាក់ខែមិនឡើង តំណែងក៏គ្មាន! សង្កេតមើលខ្លួនឯង តើមានចំណុចខុស៣នេះទេ
Ping Chou EngJUNE 9 2025577 views

បុគ្គលិកមួយចំនួនធ្វើការយូរឆ្នាំដែរ មានសមត្ថភាពគ្រាន់បើដែរ តែប្រាក់ខែមិនសូវជាឡើងដូចគេ ឯតំណែងវិញក៏នៅទ្រឹងមួយកន្លែងទៀតខណៈកត្តាទាំងនេះក៏អាចបណ្តាលមកពីមូលហេតុលើរបៀបរបរអនុវត្តន៍ការងាររបស់បុគ្គលក៏ថាបាន។ ដូច្នេះចាបក្រហម សូមលើកបង្ហាញអំពីមូលហេតុចំនួន៣ចំណុច ដែលបុគ្គលិកធ្វើការមួយចំនួន ដែលមានសមត្ថភាព តែមិនឡើងប្រាក់ខែ មិនឡើងតំណែង។

. អត្តចរិតមិនល្អ៖ នៅកន្លែងធ្វើការងារអត្តចរិតជារឿងសំខាន់ បើជាបុគ្គលិកមាន គំនិតអាត្មានិយម​ ឆាប់ឆេវឆាវ មិនសូវចុះសម្រុងជាមួយនឹងក្រុមការងារ ទាញយកតែប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះ  បុគ្គលបែបនេះមិនត្រឹមតែមេមិនជួយជ្រោមជ្រែងនោះទេ សូម្បីតែអ្នកធ្វើការជាមួយក៏មិនសូវជាហ៊ានទៅជិតស្និតជាមួយដែរ។ ដូច្នេះការក្លាយជាអ្នកដឹកនាំឬតំឡើងតំណែងគឺជារឿងពិបាកទៅរូចសម្រាប់បុគ្គលប្រភេទនេះ។

. គ្មានការអភិវឌ្ឍខ្លួននៅកន្លែងធ្វើការបើ បុគ្គលិកមិនអភិវឌ្ឍន៍ខ្លួនជាប្រចាំ មិនមានភាពរីកចម្រើន ផ្ទាល់ខ្លួនឬមិនបើកចិត្តឱ្យទូលាយដើម្បីទទួលយកនូវគំនិតល្អពីអ្នកដទៃបទពិសោធន៍ថ្មីៗ ធ្វើការដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ គឺមេកម្រសម្លឹងឃើញហើយផ្តល់ ប្រាក់ខែបន្ថែមឬតំឡើងតំណែងណាស់។ ដូច្នេះបើអ្នកមិនពង្រឹងសមត្ថភាព មិនពង្រីកចំណេះ ទោះធ្វើការ១០ឆ្នាំទៀតក៏មុខងារនៅតែតំណែងដដែលដែរ។

. មិនគោរពក្រុមហ៊ុន៖ នៅកន្លែងធ្វើការគ្រប់ទីកន្លែងគឺសុទ្ធតែមានច្បាប់និងវិន័យការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ មិនគោរពតាមឋានានុក្រម មិនគោរពវិន័យក្រុមហ៊ុន មិនគោរពពេលវេលា កម្រណាស់ដែលក្រុមការងារឬមេឃើញពេញចិត្តចង់ឱ្យក្លាយជាអ្នកដឹកនាំគេ។

ពេលខ្លះបើពិបាកកែពេកអាចឈានដល់ការបញ្ឈប់ពីការងារក៏មាន។ ដូច្នេះហើយបុគ្គលិកប្រភេទនេះគឺពិបាកនឹងតំឡើងតំណែងឬបន្ថែមប្រាក់ខែណាស់ ទោះជាមានសមត្ថភាពខ្លាំងក៏ដោយ។

ជាការពិតណាស់ការដែលជាបុគ្គលខ្លាំងម្នាក់ មិនមែនមានតែជំនាញការងារគឺគ្រប់គ្រាន់នោះទេ ពោលគឺត្រូវតែមានទាំងសមត្ដភាពនិងអត្តចរិត។ បើគ្មានវិន័យ គ្មានសីលធម៌និងខ្វះភាពអត់ធ្មត់តស៊ូ ពិបាកណាស់ក្នុងក្លាយជាមនុស្សកម្រិតខ្ពស់៕

អត្ថបទដោយ៖​ ពីង ជូអេង 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia