ត្រូវប៉ាន់ហើយ! ដំណាំខ្មែរ ២ប្រភេទនេះ ត្រូវបានក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញជាង ៣ម៉ឺនតោន
ធី ស្រីល័ក្ខJUNE 9 20255.2 K views

នេះគឺជារឿង ដ៏រំភើបមួយសម្រាប់ប្រជាជនកម្ពុជា ខណៈនាពេលថ្មីៗនេះក្រុមហ៊ុនចំនួន២របស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់ដំណាប់ស្វាយកម្ពុជា ចំនួន២ម៉ឺនតោន (២០២៥-២០២៧) និងទុរេនកម្ពុជាចំនួន ១ម៉ឺន៥ពាន់តោន (២០២៥-២០២៦)។

៤៣

ព្រឹត្តិការណ៍នេះ កើតឡើងបន្ទាប់ពីឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន។

គួរជម្រាបថា ក្រុមហ៊ុនចំនួន២ ដែលនឹងទិញដំណាំពីកម្ពុជារួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. ដោយភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោន ក្នុងឆ្នាំ២០២៥ នេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia