ប្រើលែងបាន! ទូរស័ព្ទដៃ iPhone និង iPad ប៉ុន្មានម៉ូឌែលនេះ បើកកម្មវិធីយូធូប លែងបានហើយ
Ping Chou EngJUNE 9 20251 K views

យោងតាមការចុះផ្សាយរបស់ Mac Rumors បានឱ្យដឹងថាកម្មវិធី YouTube បានធ្វើបច្ចុប្បន្នភាពទៅលើ iOS សម្រាប់កំណែទម្រង់ Version ខ្ពស់បំផុតត្រឹម​ iOS 16 ឡើងឬថ្មីជាងនេះ ដើម្បីដំឡើងនិងដំណើរការ App បាន។

ដូច្នេះការផ្លាស់ប្តូរនេះមានន័យថាទូរស័ព្ទដៃ iPhone និង iPad ចាស់ៗជាច្រើនម៉ូឌែល នឹងមិនអាចប្រើ​ App យូធូបទៀតទេ។ ក្នុងនោះម៉ូឌែលទូរស័ព្ទដៃដែលមិនអាចដំណើរការអេបយូធូបបានរួមមាន iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus និង iPhone SE ជំនាន់ទីមួយ។ ចំណែកសម្រាប់ iPad វិញមានម៉ូឌែល Air 2 និង iPad mini 4។

ទោះជាអ្នកប្រើប្រាស់មិនអាចទាញយកកម្មវិធីបានទៀតក្តី តែអ្នកប្រើទូរស័ព្ទដៃឬiPad ម៉ូឌែលចាស់ៗទាំងនេះ តែអាចចូលប្រើ YouTube តាមរយៈវេបសាយ m.youtube.com លើ Browse ប៉ុន្តែអ្នកប្រើប្រាស់មិនអាចទទួលបានបទពិសោធន៍នៃការអាប់ឌែតមុខងារថ្មីៗ ដែលមានដូចនៅលើយូធូបធម្មតាឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia